ភ្នំពេញ៖ ក្នុងរដូវបុណ្យភ្នំបិណ្ឌក្នុងឆ្នាំនេះ តារាចម្រៀង សុគន្ធ និសាបានរៀបចំតុបតែងខ្លួនយ៉ាង ស្អាត ស្រស់សោភា ដើម្បីត្រៀមខ្លួនរៀបចង្ហាន់ទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ និងធ្វើបុណ្យផ្សេងៗទៀត ដែលមើលទៅពិតជាស្អាតខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ គឺឱកាសពិធីបុណ្យភ្ជុំបិណ្ឌនឹង ត្រូវជាបិណ្ឌទី០៧ តារាចម្រៀងម្នាក់នេះ បានតុបតែងខ្លួនអាវស ដែលមានបានកាន់ជាមួយផ្កាឈូក រួមទាំងសំពត់ហូលពណ៍សុីលៀប និងមានទាំងផ្កាឈូកដើម្បីយកទៅថ្វាយព្រះផងដែរ។
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗក៏បាននិយាយសរសើរអំពីការតុបតែងខ្លួនរបស់ អ្នកនាង សុគន្ធ និសា ដែលបានរៀបចំខ្លួនយ៉ាងខ្ញង់ ជាមួយនឹងពណ៍សុីលៀប ដែលត្រូវនឹងថ្ងៃពុធ ដែលពិតជាសក័្ខសមជាតារាជើងចាស់និង នារីគំរូពិតៗមែន។ ជាពិសេសទោះបីជាវ័យកាន់តែច្រើនបែបណាក្តី តែនៅពេលតែងខ្លួនបែបនេះនៅតែក្មេងជាងវ័យគួរឲ្យសរសើរ៕
សូមចូលមើលរូបភាពខាងក្រោម៖