ថៃ៖ គ្រាន់តែលឺថាក្រុមមិត្តជិតស្និទ្ធតារាថៃ ច្បាស់ជាអ្នកគាំទ្រនឹកឃើញដល់ Mew Nitha ជាមួយ Matt Peranee Toey Jarinporn Taew Natapohn និង Mint Chalida ជាមិនខាន។ ដោយតារាស្រីទាំងនេះ ជាមិត្តភក្ដិរួមសិល្បៈជាមួយគ្នា ហើយតែងតែមានសកម្មភាពល្អ និងចូលចិត្តទៅណាមកណាជាក្រុមថែមទៀតផង។ លើសពីនេះទៅទៀត តារាស្រីទាំងនេះ ក៏និយមនាំគ្នាទៅដើរកម្សាន្តរួមគ្នា ក្រោយទំនេរពីការងារថតខ្សែភាពយន្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាសម្ដែងស្រីប្រចាំប្រទេសថៃទាំងនេះ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍លើពួកគេស្ទើរតែគ្រប់ពេល មិនថាជីវិតក្នុងវិថីសិល្បៈ ឬជីវិតឯកជននោះទេ។ ជាពិសេស តារាស្រីប៉ុន្មានរូបនេះ និយមបង្ហាញពីជីវិតឯកជនយ៉ាងស៊ីវិល័យ ឆើតឆាយ ហើយឧស្សាហ៍ចូលរួមកម្មវិធីជាមួយញគ្នាថែមទៀតផង។
មិនតែប៉ុណោះ Mew Nitha ជាមួយ Matt Peranee Toey Jarinporn Taew Natapohn និង Mint Chalida ថ្មីៗនេះ ពួកគេបាននាំគ្នាទៅដើរលេងនៅសមុទ្រជាក្រុមជាមួយគ្នាសាជាថ្មីម្ដងទៀត ថែមទាំងថតរូបបង្ហោះបង្អួតសម្រស់ជុំគ្នា បង្ហាញទឹកមុខយ៉ាងសប្បាយរីករាយ ក្រោយទំនេរពីការងារសិល្បៈរៀងៗខ្លួន។ ក្រៅពីភាពសប្បាយហើយ យើងចាប់អារម្មណ៍ ឃើញតារាស្រីទាំងនេះ បានជ្រើសរើសនៅសម្លៀកបំពាក់ស្រដៀងគ្នា មើលទៅពិតជាស្រស់ស្អាតផូរផង់ គួរឲ្យទាក់ទាញមិនចាញ់គ្នាប៉ុន្មានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖