ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញ ដើម្បីស្ថាបនាមហាវិថីថ្មីមួយខ្សែ ភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្រេ្គន ភ្នំពេញ ស៊ីធី ភ្ជាប់នឹងផ្លូវលេខ១០០៣ (ផ្លូវបត់ទៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីបើកការដ្ឋានសាងសង់មហាវិថីថ្មី ដែលមានប្រវែង៥,៨៦គីឡូម៉ែត្រ និងទទឹង៣០ម៉ែត្រនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី៧ កញ្ញា ២០២០ មុខខ្លោងទ្វារគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី។
សមិទ្ធិផលដ៏ថ្មីសន្លាងរបស់សាលារាជធានីភ្នំពេញ នឹងកាន់តែផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះក្នុងការធ្វើចរាចរណ៍ និងជំរុញផ្នែកសេដ្ឋកិច្ចក្នុងតំបន់។
គម្រោងសាងសង់ផ្លូវមួយនេះនឹងផ្សារភ្ជាប់ ទៅរង្វង់មូលកាំកូស៊ីធី និងស្ពានព្រែកព្នៅបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយឆ្លងកាត់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។
មួយវិញទៀតវិថីនេះនឹងធ្វើអោយហ្គ្រេន ភ្នំពេញ ស៊ីធី កាន់តែខិតជិតទៅផ្សារទំនើបៗក្នុងតំបន់ មានដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍ដោយចំណាយពេលធ្វើដំណើរត្រឹមតែ៥នាទីប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា៖
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមចំណែកជាមួយសាលារាជធានីភ្នំពេញសាងសង់ផ្លូវចាក់កៅស៊ូប្រវែង៧៥៣ម៉ែត្រ ភ្ជាប់ផ្លូវ២៧១ ផ្លូវ៣៧១ និងមហាវិថីសម្តេចតេជោ ផ្លូវ ព្រមទាំងផ្លូវបេតុង (ផ្លូវភ្លោះពាណិជ្ជកម្ម) ភ្ជាប់ផ្លូវម៉ុងឫទ្ធីចូលក្នុងសហគមន៍ពលរដ្ឋ ក្នុងខណ្ឌសែនខុសជាដើម៕