ទីបំផុត! ឥណ្ឌាវ៉ាដាច់ប្រេស៊ីល ក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើន​លំដាប់ទី២ ​នៅលើពិភពលោក

//s6.kh1.co/a1/a1cd152c4f5ff28f94ec83a781bb189bb5d0da5c.jpg
សង្គម

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​​ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ជាង ៩ម៉ឺននាក់​បន្ថែមទៀត ​ដែលធ្វើឱ្យតួរលេខអ្នកឆ្លងសរុបកើនឡើងលើសប្រទេសប្រេស៊ីល ហើយក្លាយជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនបំផុតទី២ បន្ទាប់ពីសហរដ្ឋអាមេរិក

ញូដេលី៖ យោងតាមទិន្នន័យ​របស់ក្រសួងសុខាភិបាល​ឥណ្ឌាបានបង្ហាញ​ថា នៅថ្ងៃចន្ទ ទី ខែកញ្ញានេះ ​​ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ជាង ៩ម៉ឺននាក់​បន្ថែមទៀត ​ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងលើសប្រទេសប្រេស៊ីល ហើយក្លាយជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន​​ប្រទេស​ឥណ្ឌា​​មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤.២លាននាក់ ធៀបជាមួយប្រេស៊ីលមាន ៤.១លាននាក់ ខណៈសហរដ្ឋអាមេរិកមាន ៦.៤លាននាក់។ ហើយដោយសារ​តែកង្វះខាតការធ្វើតេស្ត ការ​គោរពតាមវិធានការរក្សាគម្លាតពីសង្គម ក៏ដូចជាប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ ​​ទើបបណ្តាលឱ្យអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ១៩ នៅ​​ឥណ្ឌា​បន្តកើនឡើងជាលំដាប់។

គួរ​ឱ្យដឹងដែរថា ​រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នក​ស្លាប់​ជាង ៧ម៉ឺននាក់ និងអ្នក​ជាសះស្បើយប្រមាណ ៣.២លាននាក់។ ហើយបើទោះបីករណីឆ្លងជំងឺដ៏កាចសាហាវ​នេះ នៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​​​​ឥណ្ឌាត្រូវសម្រេច​​បើកទ្វារប្រទេស​​ ដើម្បី​ស្តាសេដ្ឋកិច្ចជាតិឡើងវិញ​ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់លើប្រជាជនក្រីក្រ ដែលរស់នៅពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ៕

បុគ្គលិកសុខាភិបាលឥណ្ឌា ធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩
បុគ្គលិកសុខាភិបាលឥណ្ឌា ធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩
ឥណ្ឌា​​មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤.២លាននាក់
ឥណ្ឌា​​មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤.២លាននាក់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T