ថៃ៖ តារាសម្ដែងស្រី Baifern Pimchanok គឺជាតារាសម្ដែងស្រីដ៏បុិនប្រសប់ និងមានទេពកោសល្យម្នាក់ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ហ្វេនៗ។ តារាស្រីវ័យ ២៧ ឆ្នាំនេះមិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែងនោះទេ តែកញ្ញាក៏មានសមត្ថភាពមួយយ៉ាងពិសេសផងដែរ ដោយក្នុងនោះនាងគឺជាអ្នកបញ្ជូលសំលេងនៅក្នុងខ្សែភាពយន្តបរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលថ្មីនេះភាពយន្តចិនដ៏ល្បីកំពុងចាក់បញ្ចាំងជាច្រើនប្រទេសនៅអាសុីយើងគឺរឿង "Mulan" ដែលរឿងរបស់ផលិតកម្ម Disney ។ ក្នុងនោះប្រទេសថៃក៏កំពុងចាក់បញ្ចាំងផងដែរ ប៉ុន្តែសម្រាប់អ្នកបញ្ជូលសំលេងតួឯកស្រី រឿង Mulan ជាភាសាថៃ ដែលសម្ដែងដោយតារាចិនស្រីដ៏ល្បីវ័យ៣៣ឆ្នាំ Liu Yifei នោះគឺតារាសម្តែង Baifern Pimchanok ៕
សូមទស្សនារូបភាពខាងក្រោម៖