ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា ជាតារាស្រីជើងចាស់មួយរូប ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើជីវិតឯកជនផ្ទាល់ខ្លួនជានិច្ច។ ដោយតារារូបនេះ និយមបង្ហោះពីសកម្មភាពរស់នៅប្រចាំថ្ងៃយ៉ាងមានក្ដីសុខ ជាមួយកូនស្រី និងស្វាមីក្រោយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាលោក អេង ឬទ្ធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត រាល់រូបភាពតារាស្រីរូបនេះបង្ហោះម្ដងៗ ធ្វើឲ្យហ្វេនជាច្រើនចាប់អារម្មណ៍ពីជីវិតរស់នៅក្នុងក្រុមគ្រួសារ ដែលតែងតែបង្ហាញពីសុភមង្គល និងស្នាមញញឹមរស់នៅជាប្រចាំថ្ងៃ។ លើសពីនេះទៅទៀត បច្ចុប្បន្ន តារាស្រីរូបនេះ ក៏កាន់តែមានជីវិតស្រស់បំព្រងជាងមុនទ្វេដង ជាពិសេស យើងបានសង្កេតឃើញថា ជីវិភាពនាងនាពេលនេះ ហ៊ឺហារ និងមានទ្រពសម្បត្តិស្ដុកស្ដម្ភថែមទៀតផង។
ដោយថ្មីៗនេះ អ្នកនាង ស៊ឹម សូលីកា បានធ្វើរឿងមួយគួរឲ្យសរសើរ ដែលនាងបាននាំស្វាមី ព្រមតាំងកូនស្រី នាំយកលុយទាំងបាច់ទៅជូនម្ដាយ ដើម្បីយកលុយទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុននេះ។ ក្នុងនោះដែរ ក្រោយឃើញកូនស្រី យកថវិកាមកជូនដោយផ្ទាល់នោះ ទឹកមុខម្ដាយនាងបានបង្ហាញនៅស្នាមញញឹម និងជូនពរទៅកូនៗ និងចៅស្រីទៀតផង។
គួរបញ្ចាក់ផងដែរថា អ្នកនាង ស៊ឹម សូលីកា តែងតែធ្វើរឿងល្អៗទៅកាន់ម្ដាយស្ទើរតែគ្រប់ពេល បើទោះបីមិនមានបុណ្យទានក៏ដោយ ក៏តារាស្រីរូបនេះ តែងតែនាំយកថវិកាជូនដល់ និងអោនសំពះព្រះរស់របស់ខ្លួនជាញឹកញាប់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖