អត់ញញើតសោះ! នារីរូបនេះ ហ៊ានយកដៃអង្អែលខ្លា និងថតរូបចាប់ពងស្វាសខ្លាក្នុងសួនសត្វ (មានវីដេអូ)

//s6.kh1.co/12/1234537f9ebe0c199350e1f9b05fe898e52219dd.jpg
សង្គម

 ០៣-កញ្ញា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

នារីម្នាក់ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញសង្គម ក្រោយពីនាងបានបង្ហោះរូបភាព ចាប់ពងស្វាសខ្លា

ថៃ៖ ថ្មីៗនេះ នារីម្នាក់មានឈ្មោះថា Waraschaya Akkarachaiyapas បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញសង្គម ក្រោយពីនាងបានបង្ហោះរូបភាព ចាប់ពងស្វាសខ្លាក្នុងសួនសត្វ Tiger Kingdom នៅខេត្តឆៀងម៉ៃ ភាគខាងជើងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pirom Cahntama ជាប្រធានផ្នែកថែរក្សាសួនសត្វ បានធ្វើការបកស្រាយថា បុគ្គលិកទាំងអស់មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ កំឡុងពេលភ្ញៀវទេសចរចូលទៅក្បែរសត្វ ដើម្បីថតរូបលេងកម្សាន្ត។ ហើយដរាបណាបុគ្គលិកមានវត្តមាននៅទីនោះ ភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឲ្យចាប់ពងស្វាសរបស់ខ្លាឡើយ ដោយអនុញ្ញាតត្រឹមតែប៉ះផ្នែកផ្សេងៗនៃរាងកាយខ្លាប៉ុណ្ណោះ។ តែចាប់ពីពេលនេះតទៅ ខាងសួនសត្វនឹងធានាថា គ្មានភ្ញៀវទេសចរណាម្នាក់អាចប៉ះផ្នែកនៃរាងកាយខ្លាបានទៀតទេ។

ក្រោយមក នាង Waraschaya បានចេញមុខការពារខ្លួនដែរ ដោយអះអាថា រូបនាងផ្ទាល់គឺជាមនុស្សដែលស្រលាញ់សត្វ និងគ្មានបំណងបំពានលើសត្វឡើយ។

យ៉ាងណាមិញ គេក៏បានយកខ្លាមួយក្បាលនោះ ទៅពិនិត្យសុខភាព ពងស្វាស និងផ្នែកផ្សេងៗនៃរាងកាយផងដែរដោយលទ្ធផលចេញមក មិនមានបញ្ហាអ្វីឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  នាង Waraschaya និងខ្លាមួយក្បាលនោះ
  នាង Waraschaya និងខ្លាមួយក្បាលនោះ
  នាង Waraschaya និងខ្លាមួយក្បាលនោះ
  នាង Waraschaya និងខ្លាមួយក្បាលនោះ
រូបភាពដែលគេរិះគន់
រូបភាពដែលគេរិះគន់
រូបភាពដែលគេរិះគន់
រូបភាពដែលគេរិះគន់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/b5/b5ce58c55996acac8bdc484855e126137140f368.jpg

ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុនខេនិចខបភើរេហ្សិនខូអិលធីឌី បានប្រារព្ធពិធីសិក្ខាសាលាស្ដីអំពី “ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និង សម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា”

 ២២-ឧសភា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T