ថ្មីៗនេះក្លិប Paris Saint-Germain បានបញ្ជាក់ថា កីឡាកររបស់ពួកគេចំនួន ៣ នាក់បានធ្វើតេស្តរកឃើញវីរុស Covid-19 ដោយមិនបានបង្ហាញឈ្មោះកីឡាករទាំងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះយ៉ាងណាកាសែត L'Equipe បានទទួលព័ត៌មានច្បាស់ដោយពួកគេជឿជាក់ថា Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់នោះ ដោយក្នុងនោះមានកីឡាករអាហ្សង់ទីនពីរនាក់ទៀតគឺ Leandro Paredes និង Angel di Maria ។
គួរជម្រាបផងដែរថា កីឡាករទាំងបីនាក់បានចំណាយពេលវិស្សមកាលខ្លីនៅកោះ Ibiza របស់ប្រទេសអេស្ប៉ាញ ហើយជាកន្លែងដែលពួកគេបានឆ្លងវីរុសនេះតាមប្រភពតែមួយផងដែរ។ ក្លិបបានបញ្ជាក់ថាឥឡូវនេះពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេហើយ តែ Neymar បានជួបជាមួយអតីតប្រធានក្លិប Barcelona លោក Sandro Rosell ក្នុងអំឡុងវិស្សមកាលរបស់គាត់នៅកោះ Ibiza កាលពីសប្តាហ៍មុននោះ៕
ប្រភព៖ Tribuna