នៅក្នុងសេចក្តីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយប្រទេសក្រិកដោយបានលើកឡើងថា៖ ម្នាក់ក្នុងចំណោមមន្ត្រីប៉ូលិសទាំងអស់បានផ្តល់នូវកំណត់ហេតុពីឬកពាដែល Harry Maguire បានប្រព្រឹត្តមកលើគាត់ នៅពេលត្រូវបានចាប់ខ្លួនបន្ទាប់ពីការឈ្លោះប្រកែកគ្នានៅហាងស្រាដ៏ល្បីល្បាញនៅកោះ Mykonos ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនោះ Maguire បានស្រែកនូវពាក្យពេជន៍មិនសមរម្យជាច្រើនដាក់មន្ត្រីប៉ូលិស ដែលសុទ្ធសឹងជាពាក្យជេរប្រមាថអសីលធម៌។ សេចក្តីថ្លែងការណ៍នេះបន្តទៀតថា Maguire បានវាយប្រហារទៅលើប៉ូលិសដោយបានរុញច្រានគាត់ចេញ ហើយទាត់គាត់ដោយជើងខាងស្តាំបណ្តាលឱ្យប៉ូលិសនោះហើមជើងទាំងឆ្វេងនិងស្តាំ។
គួរឱ្យដឹងផងដែរថា ទោះបីជាប្រធានក្រុម Man United រូបនេះត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពាន និងប៉ុនប៉ងសូកប៉ាន់មន្ត្រីប៉ូលិសក៏ដោយ ក៏មេធាវីផ្ទាល់ខ្លួនរបស់គាត់បានដាក់ពាក្យបណ្តឹងការពារក្តីផងដែរ៕
ប្រភព៖ Tribuna