អាតែន៖ មន្ត្រីរដ្ឋាភិបាលក្រិកបាននឹងកំពុងពិភាក្សាជាមួយបារាំងនិងប្រទេសដទៃទៀត ដើម្បីស្នើសុំទិញគ្រឿងសព្វាវុធ ក្នុងគោលបំណងយកមកបង្កើនសមត្ថភាពកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈពេលដែលភាពតានតឹងកំពុងកើនឡើង លើបញ្ហាប្រភពឧស្ម័ននិងប្រេង ស្ថិតនៅក្នុងតំបន់ដែនសមុទ្រមេឌីទែរ៉ាណេខាងកើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុក្រិកបាននិយាយថា ប្រទេសរបស់លោកបានត្រៀមជាស្រេច ក្នុងការចំណាយប្រាក់បម្រុងមួយផ្នែករបស់ខ្លួន សម្រាប់ការទិញអាវុធនិងមធ្យោបាយផ្សេងទៀត ដែលនឹងជួយបង្កើនកងកម្លាំងការពារខ្លួន បន្ទាប់ពីរងការរឹតត្បិតមិនឱ្យចំណាយថវិកាលើវិស័យការពារជាតិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីសេចក្តីសម្រេចណាមួយរបស់មន្ត្រីរដ្ឋាភិបាលក្រិចនៅឡើយទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្រិកមួយចំនួន បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងអាតែនបានយល់ព្រមទិញយន្តហោះចម្បាំង Dassault Rafale ចំនួន ១៨គ្រឿង ដែលផលិតដោយប្រទេសបារាំង។
គួរជម្រាបដែរថា ភាពតានតឹងបានកើនឡើងកាលពីខែមុន បន្ទាប់ពីប្រទេសតួកគីនៅតែចចេសបន្តស្រាវជ្រាវរកឧស្ម័នធម្មជាតិ នៅក្នុងតំបន់ដែលមានជម្លោះ។ មិនតែប៉ុណ្ណោះ កងទ័ពជើងទឹកតួកគី ក៏បានប្រកាសថានឹងធ្វើសមយុទ្ធបាញ់គ្រាប់ផ្លោងក្នុងសមុទ្រថែមទៀតផង៕

