យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថាបើទោះបីជាមានព័ត៌មានជាច្រើននិយាយថាកីឡាករ Kalidou Koulibaly អាចនឹងផ្លាស់ទៅក្រុម PSG នោះ ប៉ុន្តែកីឡាកររូបនេះទំនងជាចូលរួមជាមួយក្រុម Manchester City ច្រើនជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីទីផ្សារដោះដូរកីឡាករលើកមុនខ្សែការពាររូបនេះ ក៏មានការចង់បានពីក្រុមធំនៅអឺរ៉ុបជាច្រើនផងដែរ ប៉ុន្តែមានតែក្រុមមកពីលីគ Premier League ប៉ុណ្ណោះ ដែលមានភាគរយច្រើនក្នុងការទិញយកកីឡាកររូបនេះ។
គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនដែលក្រុម Napoli ចង់បានលើកីឡាកររូបនេះគឺប្រមាណ ៧០ លានអឺរ៉ូ ដែលតម្លៃមួយនេះធ្វើឲ្យក្រុម Manchester City គិតថាថ្លៃពេក។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាខ្សែការពាររូបនេះនឹងអាចស្នើសុំទៅកាន់ក្លិប Napoli ឲ្យបន្ធូរបន្ថយតម្លៃរបស់ខ្លួនដើម្បីចាកចេញ ប៉ុន្តែអ្វីៗគឺស្ថិតក្នុងការសម្រេចពីខាងក្លិប៕