ថៃ៖ តោះមកស្គាល់តារាសម្តែងប្រុសចំនួន ៤រូបដែលកំពុងតែមមាញឹកក្នុងការថតរឿងភាគថ្មីៗនៅក្នុងឆ្នាំនេះ។ ហើយចង់ដឹងអត់ថា តើរឿងភាគទាំងនោះមានចំណងជើងអ្វីខ្លះ? តួស្រីៗជាតារារូបណាខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លោក Pope Thanawat
បើតាមដឹងមួយរយៈមុននេះ លោក Pope ទើបនឹងបញ្ចប់ការថតរឿងភាគថ្មី ដែលមានចំណងជើងថា “Roy Leh Marnya”។ ហើយនៅដើមខែតុលាខាងមុខនេះ លោកនឹងចាប់ផ្តើមចេញថតរឿងភាគថ្មីមួយទៀតមានចំណងជើងថា “Prom Likit” ដែលជារដូវកាលទី២ បន្ទាប់ពីរឿងភាគដ៏ល្បីគឺ Buppesunnivas។
នៅពេលផ្តល់បទសម្ភាសន៍ Pope បាននិយាយថា គាត់សម្តែងតែរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ទេក្នុងរយៈពេលមួយឆ្នាំនេះ ព្រោះតែចង់ផ្តោតចរិតតួអង្គឲ្យបានល្អ។
២. លោក Mario Maurer
សម្រាប់លោក Mario បច្ចុប្បន្ននេះវិញ លោកកំពុងមមាញឹកក្នុងការថតរឿងភាគថ្មីជាមួយតារាសម្តែងស្រីល្បីល្បាញ ទេពកោសល្យខ្ពស់កញ្ញា Yaya ក្នុងរឿងថ្មីដែលមានចំណងជើងថា “Kue Thur”។
៣. លោក Nine Naphat
ចាប់តាំងពីលោក Nine ក្លាយជាតារាសម្តែងមក គឺលោកសម្តែងតែរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍តែប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំនេះផងដែរ គឺលោកបានសម្តែងក្នុងរឿងថ្មី ដែលមានចំណងជើងថា “Sroi Sabunga” ជាមួយនឹងតួស្រីកញ្ញា Baifern ផងដែរ។
៤. លោក Nadech Kugimiya
ដោយឡែក Nadech ក៏កំពុងតែមមាញឹកក្នុងការថតរឿងថ្មីតែមួយគត់គឺរឿង “Mon Ruk Nong Pak Ka Yang” ជាមួយនឹងកញ្ញា Bow Maylada នាពេលបច្ចុប្បន្ននេះ៕