កុំប្រហែស! កើតទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យពិការភ្នែកបាន

//s4.kh1.co/fb/fb50840cf7777d3a4cca0625e86796383b5fe314.jpg
នារី

 ២៧-សីហា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

សម្រាប់​យើង​ក្មេងៗ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​ចំពោះ​បញ្ហា​ភ្នែក ព្រោះ​នៅ​ភ្លឺ មើល​ឃើញ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចាំ​បាច់​ស្វែង​យល់​ពី​ជំងឺ​ភ្នែក​ដែល​អាច​ប៉ះ​ពាល់​ដល់​ភ្នែក​យើង​តែ​ម្ដង​សោះ​នោះ​ទេ។ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក គឺ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ភ្នែក​ដទៃ​ទៀត​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​ខូច​សរសៃ​បាត​ភ្នែក បាត់​បង់​ដែន​គំហើញ និង​វិវត្ត​ទៅ​រក​​ពិការ​ភ្នែក។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​លើ​ផេក​មន្ទីរពេទ្យ កាល់ម៉ែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​បណ្ដាល​មក​ពី​អ្វី?

– ការ​កើន​ឡើង​នៃ​អាយុ
– ទឹក​នោម​ផ្អែម
– ឈាម​បាត​ភ្នែក
– ស្ត្រី​កើត​ច្រើន​ជាង​បុរស
– របួស​ភ្នែក

​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​មាន​រោគ​សញ្ញា​បែប​ណា?

– ឈឺ​ក្បាល​ខ្លាំង
– ក្អួត​ចង្អោរ
– ឈឺ​ចាប់​ក្នុង​ភ្នែក​ខ្លាំង
– គំហើញ​ថយ​ចុះ
– បាត់​បង់​ដែន​គំហើញ
– ភ្នែក​ក្រហម
-​ កូន​ក្រមុំ​រីក
– សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក​កើន​ឡើង។ល។

ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក អាច​ទាក់​ទង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក លើស​ពី​ធម្មតា ឬ​សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក​ធម្មតា។ ជំងឺ​ភ្នែក​នេះ​កើត​មាន​ឡើង​លើ​មនុស្ស ២-៣%​ ដែល​មាន​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ៥០% មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ដឹង​ជាមុន​ទេ។

មន្ទីរពេទ្យ កាលម៉ែត បញ្ជាក់​ថា ក្នុង​ករណី​ដែល​យើង​ព្យាបាល​ទាន់​ពេល អាច​បង្ការ​ភាព​ពិការ​ភ្នែក​បាន​មួយ​កម្រិត​ខ្ពស់។ ប៉ុន្តែបើ​យើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​ទេ វា​នាំ​ឲ្យ​ជំងឺ​នេះ​វិវត្ត​ទៅ​រក​ភាព​ពិការ​ភ្នែក​មិន​ខាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T