បរទេស៖ កាលពីប៉ុន្មានថ្ងៃនេះ តារាសម្តែងប្រុសជើងចាស់ Brad Pitt មានរឿងជាប់ទាក់ទងយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមជុំវិញរឿងរ៉ាវដែល តារារូបនេះ មានទំនាក់ទំនងស្នេហាជាមួយនឹងតារាម៉ូដែលស្រីវ័យក្មេងជាងខ្លួនរហូតដល់ជិត៣០ឆ្នាំឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក រឿងរ៉ាវមួយនេះ ក្លាយជារឿងរ៉ាវយ៉ាងក្តៅគគុកសម្រាប់ទស្សនិកជន ដែលយកទៅវិភាគ ក្រោយពីម្សិលមិញតារាប្រុសរូបនេះ បានហោះទៅប្រទេសបារាំងតាមរយៈយន្តហោះរបស់ខ្លួន ជាមួយនឹងមនុស្សស្រីម្នាក់ ដែលត្រុវបានអ្នកប្រម៉ាញ់រូបថតបានជាប់ Brad Pittនិង នារីម្នាក់ទៀតដែលមានរូបរាង ដូច Nicole Poturalski ប៉ុន្តែមិនបានបង្ហាញមុខនោះទេ ប៉ុន្តែបើមើលតាមរូបរាងគឺ ប្រាកដជាតារាម៉ូដែលនេះ ជាក់ជាមិនខានឡើយ។
ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបាននាំគ្នា និយាយបង្អាប់គូស្នេហ៍មួយគូនេះ ដោយសារតែ គេដឹងច្បាស់ណាស់ថា នារីម្នាក់នោះគឺជា Nicole Poturalski ប៉ុន្តែស្នេហាពួកគេគឺ ខុសវ័យគ្នាខ្លាំងពេក ដោយខុសគ្នាអាចជាឪពុកនិង កូនបានទៅហើយ ដោយ Brat Pitt មានអាយុ៥៦ឆ្នាំ ស្របពេល ដែលខាងស្រីមានវ័យត្រឹមតែ២៧ឆ្នាំប៉ុណ្ណោះ៕
សូមចូលមើលរូបភាពខាងក្រោម៖