ថៃ៖ មិនត្រឹមតែមានសមត្ថភាពសម្តែង រូបសម្រស់ស្រស់សោភា ល្បីល្បាញនោះទេ ប៉ុន្តែថែមទាំងតុបតែងខ្លួនឆើតឆាយ និងប្លែកៗជាហូរហែ។ តាមពិតតារាស្រីទាំង ២រូបនេះជាអ្នកឌីហ្សាញម៉ូតសម្លៀកបំពាក់សោះ តែមិនសូវមានអ្នកដឹងឡើយ។ តើតារា ២រូបនោះជាអ្នកណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កញ្ញា Mew Nittha
សម្រាប់តារាសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យអ្នកនាង Mew បានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Srinakharinwirot ។ សម្រាប់ជំនាញដែលនាងបានសិក្សាគឺរចនា ឬឌីហ្សាញម៉ូដសម្លៀកបំពាក់។
២. កញ្ញា Ploi Horwangr
រីឯតារាស្រី Ploi ជាតារាបង្ហាញម៉ូត ហើយនាងគឺជាប្អូនស្រីរបស់តារាសម្តែងដ៏ល្បីឈ្មោះ Cris Horwang។ បើតាមដឹងគឺកាលពីតូច នាងចង់ធ្វើជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ម្នាក់ ទើបធ្វើឲ្យនាងសម្រេចចិត្តចាប់យកជំនាញ និងរៀនខាងរចនាច្នៃម៉ូដសម្លៀកបំពាក់នៅឯប្រទេសអង់គ្លេស បន្ទាប់ពីនាងបានបញ្ចប់ថ្នាក់វិទ្យាល័យ៕