ថៃ៖ ធ្លាប់តែឃើញតារាប្រុសរូបនេះ សម្តែងក្នុងរឿងភាគប្រចាំប៉ុស្តិ៍លេខ៧ ប៉ុន្តែមិនធ្លាប់បានដឹងពីរឿង រ៉ាវដែលទាក់ទងពីលោក Kem Hussawee សោះ។ ខាងក្រោមនេះ គឺជារឿងរ៉ាវ ៩យ៉ាង ពីកម្លោះសង្ហាវ័យក្មេងរូបនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លោក Kem Hussawee កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ១៩៩៧ ។
២. បច្ចុប្បន្ន កម្លោះសង្ហារូបនេះមានកម្ពស់ ១៨០ សង់ទីម៉ែត្រ។
៣. តារាសម្តែងរូបនេះសិក្សានៅសាកលវិទ្យាល័យឈ្មោះ Dhurakij Pundit ក្នុងមហាវិទ្យាល័យ ផ្នែកធុរកិច្ច។
៤. មិត្តភក្តិជិតស្និទ្ធិបំផុតរបស់គាត់ គឺតារាសម្តែងលោក Euro Yotsawat ។
៥. លោក Kem Hussawee ចូលចិត្តលេងឧបករណ៍ភ្លេងហ្គីតា និងស្គរ។ មិនតែប៉ុណ្ណោះ លោកក៏ចូលចិត្តកីឡាវៃបុក និងជិះសេះផងដែរ។
៦. តារាសម្តែង ជាអាយដល និងរៀមច្បងដែលគាត់ចូលចិត្តជាងគេគឺលោក Weir Sukollawat។
៧. លោកបានចុះកុងត្រាជាមួយប៉ុស្តិ៍ថៃលេខ៧ ក្នុងឆ្នាំ២០១៧ ។
៨. ហើយនៅក្នុងឆ្នាំ២០១៨ លោក Kem Hussawee បានសម្ដែងនៅក្នុងរឿងភាគទូរទស្សន៍ ដែលមានចំណងជើងថា “Hi-So Sa Orn” ។
៩. មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានថតរឿងភាគជាច្រើនទៀត រហូតមកដល់ពេលនេះ លោក Kem Hussawee ក៏កំពុងតែថតរឿងភាគថ្មីមួយទៀតគឺរឿង “So Wayree” ជាមួយនឹងតារាសម្តែងស្រីកញ្ញា Mookda Narinrak ផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖