រូបភាពច្រើនសន្លឹក យុត្ថារ៉ា ឆានី បង្ហាញពីសុភមង្គលកាន់តែខ្លាំង ជាមួយប្រពន្ធក្រោយ

//s6.kh1.co/50/505013771c949496c8499c818a9d095b79e5e8f3.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះបីបាត់មុខពីសិល្បៈអាស់ជាច្រើនឆ្នាំ តែអតីតតារាសម្ដែង លោក​ យុត្ថារ៉ា ឆានី នៅតែមានហ្វេនៗចង់ដឹង លឺពីជីវិតឯកជនរបស់លោកនិងគ្រួសារដដែល។

ភ្នំពេញ៖ អតីតារាសម្ដែងពោរពេញដោយសមត្ថភាព និងមានឈ្មោះល្បីល្បាញលោក យុត្ថារ៉ា ឆានី បច្ចុប្បន្ន តារាប្រុសរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយពេលនេះ លោកក៏កំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញជាមួយភរិយាក្រោយ និងកូនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី អតីតារាសម្ដែងរូបនេះ បានផ្អាកពីការងារសិល្បៈ តែលោកនៅតែមានមហាជន និងហ្វេនៗជាច្រើនចង់ដឹងលឺពីជីវិតឯកជនលោកដដែល។ បើក្រឡេកទៅមើលពីជីវិតរស់នៅ នាពេលនេះរបស់លោក​ យុត្ថារ៉ា ឆានី វិញ ឃើញថា តារាប្រុសរូបនេះ កំពុងកសាងជីវិតគ្រួសារថ្មីយ៉ាងមានសុភមង្គលខ្លាំងតែម្ដង ក្រោយរៀបការជាមួយភរិយាក្រោយអស់ជាច្រើនឆ្នាំកន្លងមកនេះ។

ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបភាពជាមួយភរិយា និងកូនស្រី ពេលទៅដើរលេងនៅឧទ្យានជាតិគីរីរម្យជាលក្ខណៈគ្រួសារផងដែរ  បើមើលតាមរូបភាពជាច្រើនសន្លឹកដែលតារារូបនេះ បានបង្ហោះ មើលទៅពិតជាមានក្ដីសុខ និងបង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។

ជាការពិត បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានឃើញរូបភាពថ្មីជាច្រើនសន្លឹករបស់ លោក យុត្ថារ៉ា ឆានី ជាមួយភរិយា និងកូនរួចមក មានហ្វេនជាច្រើនលួចច្រណែននឹងជីវិត ក្រុមគ្រួសារលោកស្ទើរតែគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក យុត្ថារ៉ា ឆានី 
  លោក យុត្ថារ៉ា ឆានី 
  លោក យុត្ថារ៉ា ឆានី 
  លោក យុត្ថារ៉ា ឆានី 
  លោក យុត្ថារ៉ា ឆានី 
  លោក យុត្ថារ៉ា ឆានី 
លោក យុត្ថារ៉ា ឆានី និងកូនស្រី 
លោក យុត្ថារ៉ា ឆានី និងកូនស្រី 
លោក យុត្ថារ៉ា ឆានី និងកូនស្រី 
លោក យុត្ថារ៉ា ឆានី និងកូនស្រី 
លោក យុត្ថារ៉ា ឆានី និងភរិយា
លោក យុត្ថារ៉ា ឆានី និងភរិយា
លោក យុត្ថារ៉ា ឆានី  ជាមួយភតិយា និងកូនស្រី 
លោក យុត្ថារ៉ា ឆានី  ជាមួយភតិយា និងកូនស្រី 
លោក យុត្ថារ៉ា ឆានី  ជាមួយភតិយា និងកូនស្រី 
លោក យុត្ថារ៉ា ឆានី ជាមួយភតិយា និងកូនស្រី 
យុត្ថារ៉ា ឆានី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T