ភ្នំពេញ៖ ពិធីករ និងពិធីការិនីឆ្នើម លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជាស្វាមី ភរិយាមួយគូដែលតែងតែធ្វើឲ្យហ្វេនៗលួចច្រណែននឹងសុភមង្គលអ្នកទាំងពីរ បើទោះបីបច្ចុប្បន្នមានកូនរួចក៏ពិតមែន តែតារាប្រុសស្រីពីរដួងនេះនៅតែមានភាពផ្អែមល្ហែម ល្អូកល្អើនជាមួយគ្នាមិនឲ្យចាញ់គូស្នេហ៍កម្លោះក្រមុំប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ តែងតែដឹងដៃគ្នាទៅដើរកម្សាន្តលំហែកាយជាមួយគ្នាជានិច្ច។ មិនតែប៉ុណ្ណោះ ស្វាមីភរិយាមួយគូនេះ ក៏មិនភ្លេចថតរូបបង្អួតពីទំនាក់ទំនងស្អិតរមួតរបស់អ្នកទាំងពីរឲ្យហ្វេនៗបានឃើញផងដែរ ដោយរាល់រូបភាពគូតារាប្រុសស្រីរូបនេះ មើលទៅពិតជាមានភាពស្និទ្ធស្នាល ហើយស្វីតខ្លាំងទៀតផង។
តួយ៉ាង បើងាកទៅមើលរូបសម្រស់អ្នកទាំងពីរវិញ បើទោះបី មានវ័យកាន់តែជ្រេបន្តិចមែន តែសា្វមី ភរិយាមួយគូនេះ នៅតែមានរូបសម្បត្តិ ស្រស់ស្អាតដដែល។ ក្នុងនោះដែរ ប៉ុន្មានម៉ោងមុននេះ អ្នកនាង គង់ សុជាតិ ក៏បានបង្ហោះរូបភាពថ្មីជាមួយលោក ជា វិបុល ស្លៀកក្នុងឈុតបុរាណខ្មែរ មើលទៅអ្នកទាំងពីរ ពិតជាស្រស់ស្អាត ស្រស់សង្ហាខ្លាំងតែម្ដង។ ក្រៅពីស្រស់ស្អាត ស្រស់សង្ហាហើយ រូបភាពទាំងនោះ បង្ហាញឲ្យឃើញថា ទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីរ នៅតែរឹងមាំ ស្រលាញ់គ្នាគ្មានថ្ងៃប្រែឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖