កូរ៉េខាងត្បូង ៖ ក្នុងខណៈពេលដែល កូរ៉េខាងត្បូងកំពុងតែជួប នៅបញ្ហាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ តួឯកប្រុសក្នុងរឿង Goblin មិនឈរឳបដៃមើលឡើយ លោកបានចេញមុខបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០លានវ៉ុន ជួយដល់ប្រជាជនរងគ្រោះ ដោយសារតែគ្រោះធម្មជាតិនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាម សេចក្តីប្រកាសរបស់សមាគមន៍ Hope Bridge National Disaster Relief ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែសីហានេះ បានឲ្យដឹងថា តារាប្រុស Gong Yoo បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន១០០លានវ៉ុន ស្មើនឹង ៨៤,២៧៩.៤៣ ដុល្លារអាមេរិក ក្រោមឈ្មោះ Gong Ji Cheol (ដែលជាឈ្មោះកំណើតរបស់លោក) ដើម្បីជាការជួយដល់ អ្នកដែលកំពុងតែរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង មានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាប់គ្នាជាច្រើនថ្ងៃ ធ្វើឲ្យតំបន់ជាច្រើន ក្នុងប្រទេស ត្រូវបានលេចលង់ ថែមទាំងបានឆក់យកអាយុជីវិត របស់ប្រជាជនថែមទៀតផង។
គួររំលឹកផងដែរថា កន្លងមកកាលពីខែកុម្ភៈ តារាប្រុសរូបនេះ ក៏ធ្លាប់បានបរិច្ចាគថវិកា ១០០លានវ៉ុន ម្តងរួចមកហើយដែរ ក្នុងយុទ្ធនាការ ប្រឆាំងនឹងការរីករាលត្បាត់នៃមេរោគឆ្លង COVID-19។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវបានគេជ្រើសរើស ជាអ្នកតំណាងឲ្យគណៈកម្មាធិការ UNICEFF Korea Committee ចាប់តាំងពីឆ្នាំ ២០១៤ មកផងដែរ៕
ទស្សនារូបភាពខាងក្រោម ៖