ថៃ៖ កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ កន្លងទៅនេះ តារាចម្រៀង និងជាតារាសម្ដែងប្រុស Dome Pakornlam និងភរិយា ទើបតែបានប្រារព្ធធ្វើពិធី គម្រប់ខួបនៃថ្ងៃរៀបអាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំ ដោយប្ដីប្រពន្ធមួយគូនេះ បាននាំគ្នាទៅទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិកតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រំលងមិនទាន់បានប៉ុន្មានថ្ងៃផង កាលពីម្សិលមិញនេះ ក៏ជាថ្ងៃខួបកំណើតរបស់ភរិយារបស់លោកផងដែរ ប៉ុន្តែយើងឃើញថា ប្ដីប្រពន្ធដ៏សាកសមនេះ មិនមានកម្មវិធីជប់លៀងអ្វីទេ តែអ្វីគួរឲ្យចាប់អារម្មណ៍ តារាប្រុស Dome បានបង្ហោះរូបភាពក្នុងការចេញដើរលេងជាមួយប្រពន្ធ យ៉ាងសប្បាយរីករាយ ពិសេសមានអមជាមួយនិងពាក្យជូនពរមួយចំនួនទៀតថា៖
ចាស់មួយឆ្នាំទៀតប្រពន្ធសម្លាញ់! ប៉ុន្តែឆ្នាំនេះមិនដូចឆ្នាំមុនទេ ស្ថានភាពរបស់យើងបានផ្លាស់ប្តូរហើយ យើងបានក្លាយជាប្ដីប្រពន្ធរស់នៅជាមួយគ្នាហើយ។ ខួបកំណើតឆ្នាំនេះ បងនឹងមិនជូនពរអ្វីក្រៅពីការនិយាយបែបនេះទេ បងនឹងនៅក្បែរអូន ដោយកាន់ដៃគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមកជារៀងរហូត។ ហើយនឹងនៅតែចងចាំមើលរឿងល្អៗ ដែលកើតឡើងចំពោះអូន បងរីករាយណាស់ ជាមួយនឹងជោគជ័យរបស់អូន ក្នុងជំហានបន្ទាប់។ រីករាយថ្ងៃកំណើតមនុស្សជាទីស្រឡាញ់ love@metalmetal
ជាមួយគ្នានេះដែរ ក្រោយឃើញពាក្យពេចន៍ដ៏សែនផ្អែមល្ហែមរបស់ Dome បានសរសេរជូនពរប្រពន្ធជាហូរហែរបែបនេះ ធ្វើឲ្យហ្វេនៗកាន់តែរំជើបរំជួលជំនួសទៀតហើយ តែយ៉ាងណាគេក៏មិនភ្លេចជូនពរប្ដីប្រពន្ធមួយគូនេះ ឲ្យស្រលាញ់គ្នាយូរៗផងដែរ៕
ទស្សនារូបភាពខាងក្រោម៖





