ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានអះអាងថា Kylian Mbappe និង Neymar នឹងស្នាក់នៅទីនេះបន្តទៀតនៅរដូវកាលក្រោយៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដៃគូប្រយុទ្ធទាំងពីរបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដែលក្រុម PSG បានទទួលជ័យជម្នះលើក្រុម Atalanta ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃ ពុធនេះ ទោះបីជា Mbappe ទើបតែលេងបាន ៣០ នាទីចុងក្រោយក៏ដោយ។ Neymar បានបង្កើតឱកាសល្អៗជាច្រើននៅក្នុងជ័យជម្នះដ៏តានតឹងនេះផងដែរ ទោះបីជាមិនអាចរកបានគ្រាប់បាល់ក៏ ដោយ។
ជាមួយគ្នានេះដែរ ក្រោយទទួលជ័យជម្នះ ប្រធានក្លិប PSG លោក Al-Khelaifi បានប្រាប់ RMC Sport ថា៖ “អ្នកគ្រប់គ្នាបាននិយាយថា PSG មិនបានត្រៀមខ្លួនសម្រាប់ពានរង្វាន់ Champions League ទេ ប៉ុន្តែយើងបានបង្ហាញពីស្មារតីដ៏អស្ចារ្យជាមួយនឹងកីឡាករឆ្នើមៗ។ គោលដៅរបស់យើងគឺធំណាស់ ប៉ុន្តែយើងមិនបានស្រមៃដល់វគ្គផ្តាច់ព្រ័ត្រនោះទេ គឺត្រឹមតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ៕
ប្រភព៖ Goal