អុីស្រាអែល៖ ក្រុមហ៊ុនគ្រឿងអលង្ការអុីស្រាអែល កំពុងផលិតម៉ាស់ពាក់ការពារវីរុសកូរ៉ណា ដែលគេជឿថានឹងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ព្រោះម៉ាស់នេះធ្វើពីមាស និងរចនាជាមួយត្បូងពេជ្រជិត ៤,០០០គ្រាប់ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Isaac Levy ដែលជាម្ចាស់ក្រុមហ៊ុន និងជាអ្នករចនាដោយផ្ទាល់ដៃ បាននិយាយថា ម៉ាស់នេះធ្វើពីមាសពណ៌សទំហំ ១៨ការ៉ាត់ លំអជាមួយត្បូងពេជ្រពណ៌ស និងខ្មៅចំនួន ៣,៦០០គ្រាប់ និងបំពាក់ដោយតម្រងរបស់ម៉ាស់ N99 តាមការស្នើសុំរបស់អ្នកទិញ។
លោកបន្ដថា អ្នកទិញក៏បានស្នើសុំលោកនូវលក្ខខណ្ឌចំនួន២ផងដែរ ដែលទីមួយតម្រូវឲ្យធ្វើរួចរាល់នៅចុងឆ្នាំ និងអាចមានតម្លៃថ្លៃបំផុតលើពិភពលោក។ ហើយលក្ខខណ្ឌនៃតម្លៃថ្លៃបំផុតនេះ គឺមានភាពងាយស្រួលបំផុតសម្រាប់លោកផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ លោក Levy បានបដិសេធមិនបង្ហាញអត្ដសញ្ញាណរបស់អ្នកទិញនោះទេ ប៉ុន្ដែលោកបានបង្ហើបថា ជាពាណិជ្ជករចិនរស់នៅលើទឹកដីសហរដ្ឋអាមរិក ដែលហ៊ានជិះលុយរហូតដល់ ១.៥លានដុល្លារអាមេរិក សម្រាប់ម៉ាស់ទម្ងន់ ២៧០ក្រាមនេះ ពោល គឺជិតស្មើនឹងទម្ងន់របស់ម៉ាស់វិជ្ជសាស្ត្រ ១០០ដងឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖