បរទេស៖ អណ្ដើកក្រិកមួយក្បាល មានក្បាលចំនួនពីរ ត្រូវបានគេចាត់ទុកថាជាអណ្ដើកមានវ័យចំណាស់បំផុត ហើយវានឹងឈានចូលវ័យ២៣ឆ្នាំនៅខែក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអណ្ដើកក្បាលពីរនេះ បានចាប់កំណើតនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុង Geneva ប្រទេសស្វីស នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧។ ហើយវាបានក្លាយជាសត្វដ៏សំខាន់មួយសម្រាប់សារមន្ទីរ ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។
គួរឲ្យដឹងដែរថា សត្វដែលកើតមកមានក្បាលពីរ ជាធម្មតារស់នៅមិនបានយូរឡើយ និងបាត់បង់ជីវិតទៅវិញ ទាំងដែលស្ថិតក្នុងវ័យក្មេង៕
សូមទស្សនារូបភាពខាងក្រោម៖