គោជាច្រើនក្បាលត្រូវគេស្ទូចចុះមកក្រោមវិញ បន្ទាប់ពីហែលឡើងលើដំបូលផ្ទះពេលមានទឹកជំនន់ ហើយរកផ្លូវចុះមិនឃើញពេលទឹកស្រក

//s4.kh1.co/36/3650d5c7f445921cdf02926355dcd2468b1effe8.jpg
សង្គម

 ១១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សត្វគោជាច្រើនក្បាល ត្រូវបានគេមើលឃើញថា កំពុងតែជាប់គាំងនៅលើដំបូលផ្ទះ បន្ទាប់ពីពួកវាបានហែលឡើងទៅទីនោះដើម្បីស្វែងរកទីទួលសុវត្ថិភាព ដោយសារតែទឹកបានជន់លិច

កូរ៉េខាងត្បូង៖ សត្វគោជាច្រើនក្បាល ត្រូវបានគេមើលឃើញថា កំពុងតែជាប់គាំងនៅលើដំបូលផ្ទះ បន្ទាប់ពីពួកវាបានហែលឡើងទៅទីនោះដើម្បីស្វែងរកទីទួលសុវត្ថិភាព ដោយសារតែទឹកបានជន់លិចតំបន់កសិកម្មមួយ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េ កាលពីសប្ដាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយោងតាមរូបភាពប៉ុន្មានសន្លឹកបានបង្ហាញថា គោពណ៌ក្រហមជាង១០ក្បាល កំពុងជាប់នៅលើដំបូលផ្ទះ និងមិនអាចចុះមកក្រោមវិញបាន បន្ទាប់ពីទឹកជំនន់បានស្រកអស់។ ហើយជុំវិញករណីនេះដែរ អ្នកស្រុកម្នាក់បានប្រាប់ប៉ុស្ដិ៍ទូរទស្សន៍ JTBC ថា៖

សត្វគោទាំងនោះ បានហែលឡើងទៅលើដំបូលផ្ទះនៅពេលកម្ពស់ទឹកចាប់ផ្ដើមឡើង ហើយពួកវាបន្ដជាប់នៅទីនោះ ទោះបីទឹកបានស្រកវិញហើយក៏ដោយ។

សម្ដីអ្នកស្រុក

តែយ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះក៏បានធ្វើការស្ទូចពួកវាចុះវិញ ម្ដងមួយៗ ដោយសុវត្ថិភាពផងដែរ។ ប៉ុន្ដែ បន្ទាប់ពីបានត្រឡប់មកដល់ជម្រកដើមវិញ សត្វគោជាច្រើន ត្រូវគេរាយការណ៍ថាបានចេញរោគសញ្ញាជំងឺសួត។

គួរឲ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបានរងការជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្ដាហ៍ ដែលបង្កឲ្យទឹកជំនន់រីករាលដាល និងបណ្ដាលឲ្យមនុស្សយ៉ាងតិច៣០នាក់ស្លាប់ ដោយគិតចាប់តាំងពីដើមខែនេះមក៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វូងសត្វគោ
ហ្វូងសត្វគោ
ហ្វូងសត្វគោ
ហ្វូងសត្វគោ
សកម្មភាពកំពុងជួយសង្គ្រោះសត្វគោ
សកម្មភាពកំពុងជួយសង្គ្រោះសត្វគោ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T