ថៃ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Susie Susira កំពុងតែធ្វើឲ្យហ្វេនៗជាច្រើន ធ្វើការតាមដានយ៉ាងកៀកកិត បន្ទាប់ពី បើកបង្ហាញទំនាក់ទំនងស្នេហាថ្មី ពោរពេញដោយភាពផ្អែមល្ហែម ជាមួយនឹងបុរសសង្ហាដែលជាជនជាតិបរទេស ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតរបស់នាង គូស្នេហ៍បរទេសរូបនេះ បានមកចូលរួមផ្ដល់ភាពកក់ក្ដៅយ៉ាងពេញទំហឹង ដែលធ្វើឱ្យមនុស្សនៅលីវ មានភាពច្រណែនយ៉ាងខ្លាំង ចំពោះក្ដីស្រលាញ់ និងភាពស្និទ្ធស្នាលដ៏ស្អិតរមួត បេះមិនចេញរបស់អ្នកទាំងពីរថែមទៀតផង។
ដោយនៅក្នុងនោះ Susie ក៏បានបង្ហោះរូបភាពមួយចំនួន ដែលជារូបភាពជាមួយនឹងគូស្នេហ៍សំណព្វចិត្ត ដោយបានបង្ហាញពីកាយវិការដ៏ផ្អែមល្ហែម ខណៈពេលកំពុងតែថើបគ្នាយ៉ាងរ៉ូមែនទិក លេងឲ្យហ្វេនៗព្រមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញហើយ ស្ទើរតែលើសជាតិស្ករចំពោះទិដ្ឋភាពមួយនេះ។
គួរបញ្ជាក់ផងដែរថា នាងក៏ធ្លាប់មានគូដណ្តឹង Susie ដែលស្រលាញ់គ្នារាប់ឆ្នាំ តែមិនដឹងថាយ៉ាងណា ស្រាប់តែ គូដណ្តឹង ធ្វើអត្តឃាតខ្លួនឯង យ៉ាងអាថ៌កំបាំង និងមិនបញ្ជាក់មូលហេតុនោះទេ។ ហើយទម្រាំនាងធ្វើចិត្តបាន មកដល់ពេលនេះ គឺនាងប្រើពេលយូរណាស់។ តែបច្ចុប្បន្ន នាងក៏មានអ្នកស្អំបេះដូងម្នាក់ហើយ ដែលរូបគេ ជាជនជាតិបរទេស។
សូមទស្សនារូបភាពខាងក្រោម៖