ថៃ៖ មិនឲ្យចាញ់គូស្នេហ៍ដទៃនោះទេ សម្រាប់ គូស្នេហ៍ តារាសម្ដែងប្រុសស្រី លោក New Wongsakorn និង នាង Now Tisanart បន្ទាប់ពីមានបានសាងស្នេហ៍នឹងគ្នា អស់មួយរយៈពេល អ្នកទាំងពីរកាន់តែ បង្ហាញរសជាតិស្នេហ៍ដ៏ពេញលេញ មានទាំងភាពផ្អែមល្ហែម និង រ៉ូមែនទិក ខណៈពេលដែលកំពុងចំណាយពេលវេលាជាមួយគ្នាម្ដងៗថែមទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកទាំងពីរ ក៏បានបង្ហាញឈុតឆាកដ័ផ្អែមល្ហែមសារជាថ្មី ខណៈពេលដែលបានធ្វើដំណើរទៅកម្សាន្តនៅឯសមុទ្រ ព្រមជាមួយនឹង ទេសភាពដ៏ស្រស់ស្អាតផងដែរ។ អ្វីដែលធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍បំផុតនោះគឺ អ្នកទាំងពីរ បានបង្ហាញរូបភាពដ៏រ៉ូមែនទិក ពោរពេញដោយក្ដីស្រលាញ់ ក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី នៅក្នុងអាងហែលទឹកជាមួយគ្នា ប្រកបដោយក្ដីសុខជាទីបំផុត។
ចំពោះហេតុការណ៍នេះ មិនត្រឹមតែមានហ្វេនៗចូលមកបញ្ចេញមតិសរសើរនោះទេ សូម្បីតែមិត្តភក្តិនៅក្នុងរង្វង់សិល្បៈ ក៏បានសម្ដែងក្ដីរីករាយ ព្រមទាំងលួចច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបែបនេះ ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖