ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងភ្ញាក់ផ្អើលមួយនៅក្នុងហ្វេសប៊ុក ដោយប្រទះឃើញទារិកាម្នាក់ក្នុងថង់នៅគំនរសំរាម នៅរស់រានមានជីវិត គួរឲ្យស្រលាញ់មិនគួរមានឪពុកម្តាយចិត្តតិរិច្ឆានដាច់ចិត្តបោះចោលកូនបែបនេះសោះ។ ភ្លាមៗនោះក៏មានបងស្រីចិត្តធម៌ម្នាក់ ជាលក់ដូរនៅក្បែរនោះ អាណិត ស្រលាញ់ ទើបសម្រេចថាយកទារិកានោះទៅចិញ្ចឹម ធ្វើជាកូនបង្កើតតែម្តង។ ទោះបីជាបងស្រីមិនមានជីវភាពធូរធារ ប៉ុន្តែបងស្រីមានចិត្តធម៌ពិតជាគួរឲ្យសរសើរ។ ក្នុងនោះផងដែរ ក៏មានបងប្អូនសប្បុរសជាច្រើនដែលមានទឹកចិត្តជ្រះថ្លាក៏បានជួយផ្គត់ផ្គង់ថវិកា និងសម្ភារៈប្រើប្រាស់ ដើម្បីសម្រាលការលំបាកបងស្រីចិត្តធម៌ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាទារិកាកម្សត់ម្នាក់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនទាន់រំលងបានប៉ុន្មានថ្ងៃផង ស្រាប់តែម្សិលមិញនេះ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ព្រមទាំងកូនប្រុស បានអញ្ជើញមកសួរសុខដល់ផ្ទះបងស្រីដែលជាម្តាយទី២ របស់ទារិកានេះផ្ទាល់តែម្តង ព្រមទាំងនាំយកសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រួល និងសម្រាលក្នុងការចិញ្ចឹម និងមើលថែទារិកាកម្សត់នេះ។
ជាក់ស្តែងមានគណនីហ្វេសប៊ុកមួយឈ្មោះ ពូ ឈីវ បានបង្ហោះរូបភាពជាច្រើន និងវីដេអូ ថែមទាំងសរសេរថា "សូមអរគុណដល់បងស្រី ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន"។
ក្រោយពីឃើញរូបភាព និងវីដេអូនោះហើយធ្វើឲ្យមហាជនជាច្រើនបានកោតសរសើរនូវទឹកចិត្តជ្រះថ្លា សប្បុរសធម៌ ជាតារាមិនប្រកាន់ខ្លួន ពិតជាគួរឲ្យស្រលាញ់ និងគាំទ្រមែន៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖