ថៃ៖ តារាសម្តែងថ្មីលោក Kongthap Peak និងតារាសម្តែងស្រីដ៏ល្បីល្បាញកញ្ញា Bella Ranee កំពុងចាប់ដៃសម្តែងរួមគ្នាយ៉ាងសក្តិសម ក្នុងរឿងភាគមួយដែលមានចំណងជើងថា "Dow to Love: Hai Ruk Pipaksa" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះជារឿងភាគដំបូង ដែលតារាទាំងពីរបានធ្វើការ និងសម្តែងជាមួយគ្នា។ ហើយបើតាមប្រភពដដែលបានឲ្យដឹងថា សម្រាប់រឿងនេះគឺថតបាន ៦០ភាគរយហើយទល់នឹងពេលនេះ។
តួយ៉ាង កាលពីថ្មីៗនេះ តារាសម្តែងប្រុសស្រីទាំងពីររូបនេះ ព្រមទាំងតារាសម្តែងផ្សេងៗទៀត ទើបតែថតចប់នៅឯកោះ Phi Phi ជាកោះដែលមានសម្រស់ទេសភាពស្រស់ស្អាត និងល្បីនៅប្រទេសថៃ។
ជាក់ស្តែង ប៉ុន្មានថ្ងៃមុននេះ កញ្ញា Bella ក៏បានធ្វើការបង្ហោះរូបនៅក្នុងគណនី Instagram របស់នាង។ ហើយភ្លាមៗនោះ ហ្វេនៗជាច្រើនបានចូលខមិនសរសើរថា "នាងពិតជាស្រស់ស្អាតណាស់" រីឯហ្វេនៗមួយចំនួនទៀតខមិនថា "ពួកគេកំពុងរង់ចាំរឿងភាគថ្មីដែលនាងកំពុងថតនេះ"។
តើប្រិយមិត្តទាំងអស់គ្នាក៏កំពុងតែរង់ចាំទស្សនារឿងថ្មីរបស់លោក Kongthap Peak និងកញ្ញា Bella ដែរមែនទេ?
សូមទស្សនារូបខាងក្រោមនេះ៖