មីយ៉ាន់ម៉ា៖ តារាសម្ដែង និងតារាបង្ហាញម៉ូតសញ្ជាតិ មីយ៉ាន់ម៉ា លោក Paing Takhon បច្ចុប្បន្ន កំពុងជោគជ័យលើវិថីសិល្បៈ ជាពិសេស តារាប្រុសរូបនេះ តែងតែធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្បត្តិស្អាតសង្ហាលោកជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាប្រុសរូបនេះ មានចំណុចគួរឲ្យទាក់ទាញច្រើន ទាំងស្ទាយ៍តុបតែងខ្លួន ឬរូបរាង ដោយរាល់រូបភាព ដែលលោកបានបង្ហោះសុទ្ធសឹងតែ មានភាពលេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ បើងាកទៅមើល ជីវិតក្នុងវិស័យសិល្បៈវិញ យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសសក់វែង មានសាច់ដុំកង់ៗរូបនេះ កាន់តែមានទីផ្សារក្នុងសិល្បៈ ហើយការងារក៏មានភាពមមាញឹកជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ។
ដោយឡែក កាលពីម្សិលមិញនេះ Paing Takhon បាន Suprise ឪពុកម្ដាយរបស់លោកផ្ទាល់ ដោយទិញជាឡាន និងផ្ទះយ៉ាងស្កឹមស្កៃជូន ដល់អ្នកមានគុណទាំងពីរផងដែរ។ ម្យ៉ាងវិញទៀត សកម្មភាពក្នុងវីដេអូ ដែលតារាប្រុសរូបនេះបានបង្ហោះ យើងឃើញថា ឪពុកម្ដាយរបស់លោក ពិតជារំភើបរហូតស្រស់ទឹកភ្នែក នៅចំពោះមុខកូនប្រុសទៀតផង។
មិនតែប៉ុណ្ណោះ បន្ទាប់ពីហ្វេនៗមើលវីដេអូនេះរួច ពួកគេបានសម្ដែងនៅក្ដីរំភើបជំនួស Paing Takhon ដែលបានសម្រេចបំណងខ្លួន ទិញឡានស៊េរីទំនើប និងផ្ទះធំស្កឹមស្កៃជូនទៅកាន់ឪពុកម្ដាយយ៉ាងដូច្នេះ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមន៖