កូរ៉េខាងត្បូង៖ រឿងភាគកូរ៉េ ដែលកំពុងទទួលបានការគាំទ្រច្រើន ទូទាំងទ្វីបអាស៊ី It's Okay to Not Be Okay គឺជារឿងដែលមហាជនគ្រប់គ្នា ទស្សនាហើយ ជក់ចិត្តតាមដានខ្លាំងបំផុត ព្រោះថារាល់គ្រប់សកម្មភាពរបស់តួអង្គសម្ដែង ដែលមានតារាស្រី Seo Yeji ចាប់ដៃគូជាមួយតារាប្រុស Kim Soo-Hyun ពិតជាសម្ដែងបានយ៉ាងល្អសាកសមខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើក្រឡេកមកមើល ការតុបតែងខ្លួនរបស់ តួឯកស្រី Seo Yeji វិញ ឃើញថាការលេងម៉ូតសម្លៀកបំពាក់របស់នាងនៅក្នុងរឿង នីមួយៗសុទ្ធតែជាម៉ាកល្បីៗថ្លៃៗ ម៉ូតថ្មីៗ ពេលដែលនាងស្លៀកទៅពិតជាស៊ីវិល័យ សាកសមខ្លាំង គ្រប់ឈុតគ្រប់ឆាកផ្ទាល់តែម្ដង ។ ពិសេសនោះ បើចាប់អារម្មណ៍ទៅលើ ឈុតគេងយប់ ដែលនាងស្លៀកនៅក្នុងរឿងនេះវិញ គឺថាមានភាពប្លែកៗពីគ្នាមិនឲ្យច្រំដែលនោះទេ រីឯតម្លៃនៃឈុតនីមួយៗវិញ ច្បាស់ជាធ្វើឲ្យអ្នកគាំទ្រលាន់មាត់ភ្ញាក់ផ្អើលមិនខាន។
ចង់ជ្រាបច្បាស់ថា តើឈុតគេងយប់ដែល Seo Yeji ស្លោកនៅក្នុងរឿង It's Okay to Not Be Okay មានតម្លៃថ្លៃប៉ុណ្ណា ទស្សនារូបភាពខាងក្រោម៖
១.Cecilie Bahnsen ដែលមានតម្លៃ ១,០៤៦ ដុល្លារ
២.Fendi (Floral Print Mesh) ដែលមានតម្លៃ ៣,២៩០ ដុល្លារ រួមនឹងអាវក្រៅម៉ាក Fendi (Smocked Cardigan) ដែលមានតម្លៃ ១,៧៩០ ដុល្លារទៀត
៣.Isabel Marant Étoile ដែលមានតម្លៃប្រមាណ ៧៥០ ដុល្លារ
៤.Fendi Pre Fall 2020 មិនបានបង្ហាញតម្លៃ
៥.Lee Mathew (Neck tie) ដែលមានតម្លៃ ៥២២ ដុល្លារ