ហុងកុង៖ បន្ទាប់ពីចាប់ដៃគ្នា ជាប្ដីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំ តារាសម្ដែងប្រុសស្រីដ៏មានប្រជាប្រិយភាព លោក Kevin Cheng និង នាង Grace Chan កាន់តែមានសុភមង្គល និងចុះសម្រុងគ្នាបានយ៉ាងល្អ ដែលតែងតែបើកបង្ហាញពីក្ដីសុខរបស់ខ្លួន ជូនទៅដល់ហ្វេនៗបានទស្សនាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាប្រុសស្រីទាំងពីរនាក់នេះ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗ ព្រមទាំងមហាជនជាច្រើន ជាមួយនឹងរូបភាពដែលបានបង្ហោះនៅលើទំព័រ Weibo ផ្ទាល់ខ្លួន ដោយបង្ហាញពី កូនប្រុសទី ២ បន្ទាប់ពី ភរិយារបស់ Kevin Cheng បានសម្រាលបានកូនប្រុសម្នាក់ទៀត ដោយជោគជ័យ ថែមទៀតផង។
នៅក្នុងនោះដែរ លោក Kevin Cheng ក៏បានបញ្ជាក់ថា ភរិយារបស់លោក ព្រមទាំងកូនប្រុសជាទីស្រលាញ់ មានសុខភាពល្អណាស់ ជាពិសេស ថែមទាំងបង្ហាញពីភាពរីករាយជាមួយគ្នា ដោយទឹកមុខញញឹមយ៉ាងស្រស់ស្រាយ ដែលទទួលបានសមាជិកថ្មីម្នាក់ទៀត ព្រមទាំងជួយធ្វើឲ្យគ្រួសាររបស់លោក កាន់តែមានភាពកក់ក្ដៅ និងមានសុភមង្គលទ្វេដង។ យ៉ាងណាមិញ ហេតុកាណ៍មួយនេះ ក៏មានហ្វេនៗជាច្រើន បានចូលមកអបអរចំពោះ លោក និងភរិយា ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖