ចាំ​យូរហើយ​មែន​ទេ? ពេល​នេះ ​សួនដាយណូស័រ​ដ៏ធំមួយ​នៅ​ក្រុង​​​​ភ្នំ​ពេញ​​​ចាប់បើក​លក់​សំបុត្រ​​ចូល​ទស្សនា​​ហើយ

//s4.kh1.co/3a/3a5a64c2c53bc03b8c9349a353644288f99a0b19.jpg
សង្គម

 ០៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីការសាងសង់យ៉ាងសម្រិតសម្រាំងស់មួយរយៈមក ពេលនេះសួនកម្សាន្តដែលមានឈ្មោះថា Dinosaurs Alive បានចាប់ផ្តើម ដំណើរ​ការបើកលក់សំបុត្រសម្រាប់ភ្ញៀវចូលរួមកម្សាន្តចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ នេះតទៅ​ហើយ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលនិយមស្វែងរកកន្លែងដើរកម្សាន្តថ្មីៗនៅក្នុងរាជធានីភ្នំពេញ ប្រាកដជាបានជ្រាបខ្លះៗ​មកហើយពីដំណឹងនៃការត្រៀមបើកដំណើរការសួនដាយណូស័រដ៏ធំមួយនៅតំបន់ផ្លូវរណបថ្មី ជ្រោយចង្វារ ត្រើយ​ម្ខាង​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីការសាងសង់យ៉ាងសម្រិតសម្រាំងស់មួយរយៈមក ពេលនេះសួនកម្សាន្តដែលមានឈ្មោះថា Dinosaurs Alive បានចាប់ផ្តើមដំណើរការបើកលក់សំបុត្រសម្រាប់ភ្ញៀវចូលរួមកម្សាន្តចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ នេះតទៅ​ហើយ ពីវេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់ ដោយសំបុត្រចូលទស្សនាមានតម្លៃ ៨ដុល្លារ សម្រាប់មនុស្សធំ និង ៥ដុល្លារ សម្រាប់កុមារ ថែមទាំងមានប្រូម៉ូសិនយ៉ាងពិសេសៗជាច្រើនទៀតផងដែរ។

តាមរយៈរូបភាពខ្លះៗពីទិដ្ឋភាពខាងក្នុងសួនដាយណូស័រនេះ អាចបង្ហាញឱ្យយើងឃើញថា ទីនោះពិតជាមានការ​រៀបចំ​យ៉ាងស្រស់ស្អាតអមដោយដាយណូស័រតូចធំជាច្រើនក្នុងបរិវេណសួនទាំងមូល មិនតែប៉ុណ្ណោះក៏មានទូកចែវ​លេងកម្សាន្ត និងសម្បូរប្លង់ស្អាតៗមិនតិចទេ សម្រាប់ភ្ញៀវទាំងឡាយដែលចូលចិត្តថតរូបលេងទុកជាអនុស្សាវរីយ៍៕

សូមទស្សនារូបភាពខាងក្រោម៖

Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Dinosaurs Alive
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T