Dortmund ចង់បានអតីតម្ចាស់អាវលេវ៧របស់ Man UTD ម្នាក់នេះ ទៅជំនួស Sancho ប្រសិនបើជម្រើសជាតិអង់គ្លេសរូបនេះចាកចេញពីក្លិប

//s6.kh1.co/e3/e3777a174324684737165c0a6956fe7c095531e9.jpg
កីទ្បា

 ០៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រសិនបើ Sancho ចាកចេញ Dortmund ចង់បាន Depay ទៅជំនួស

អាល្លឺម៉ង់៖ យោងតាមប្រភពព័តមានក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា ក្លិប Borussia Dortmund សម្លឹងឃើញ កីឡាករ Memphis Depay ជាបេក្ខភាពដែលអាចមកជំនួសខ្សែប្រយុទ្ធ Jadon Sancho ប្រសិនបើជម្រើសជាតិអង់គ្លេសរូបនេះចាកចេញពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

Sancho ជាគោលដៅចំបងរបស់ក្លិបបិសាចក្រហម Manchester United នៅទីផ្សាររដូវក្ដៅនេះ បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោនៅក្របខណ្ឌ​ Bundesliga។

យ៉ាងណាមិញ ដំណើការនៃការផ្ទេរខ្សែប្រយុទ្ធវ័យ២០ឆ្នាំទៅកាន់កីឡដ្ឋាន Old Trafford កាន់តែខិតជិតនឹងជោគជ័យហើយ ដោយមានរបាយការណ៍កាលពីពេលថ្មីៗបានឲ្យដឹងថា Dortmund នឹងព្រមទទួលប្រសិនបើ Man UTD បង់ថ្លៃផ្ទេរចំនួន៦០លានផោនជាមុន ខណៈប្រាក់ដែលនៅសេសសល់ គឺត្រូវបង់ទៅលើប្រាក់បន្ថែមលើកទឹកចិត្ត (Bonus) នៅពេល Sancho ជួយ ក្រុមលោក Ole Gunnar Solskjaer សម្រេចគោលដៅណាមួយ។

  ខ្សែប្រយុទ្ធ Jadon Sancho
  ខ្សែប្រយុទ្ធ Jadon Sancho

ជាមួយគ្នានេះ បើយោងតាមកាសែតអាល្លឺម៉ង់ Bild ក្លិប Dortmund ក៏បានត្រៀមរួចរាល់ សម្រាប់អ្នកដែលត្រូវមកជំនួស Sancho ប្រសិនបើ Man UTD ទិញអតីតយុវជនក្រុម Man City រូបនេះ ទៅលេងនៅក្របខណ្ឌ​ Premier League ដោយពួកគសម្លឹងឃើញ ខ្សែប្រយុទ្ធក្រុម Lyon កីឡាករ Depay។

  ខ្សែប្រយុទ្ធ Jadon Sancho
  ខ្សែប្រយុទ្ធ Jadon Sancho

Depay ធ្លាប់ចំណាយពេល ១៨ខែនៅទឹកដី Old Trafford ដោយអតីតម្ចាស់អាវលេខ៧របស់ Man UTD រូបនេះ ហាក់មិនសូវជោគជ័យជាមួយក្រុមបិសាចក្រហមនោះទេ ជាក់ស្ដែងគេស៊ុតបាន៧គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួន៥៣ប្រកួត។

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ដោយឡែកនៅ ពេលចាកចេញពីក្លិបជើងឯកលីគកំពូលអង់គ្លេស ២០សម័យទៅកាន់ Lyon ក្នុងឆ្នាំ២០១៧ Depay ចាប់ផ្ដើមបង្ហាញទម្រង់លេងល្អ គួរសមឡើងវិញ តួយ៉ាងគេស៊ុតបាន៥៣គ្រាប់ឯណោះ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤៣ដង ក្នុងចំណោមការចូលលេង ១៣៥ប្រកួត៕

ប្រភពfootball365

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T