កំពត៖ អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់ តារាសម្ដែងស្រី ឈុំ វត្តី និងស្វាមីរូបសង្ហា គឺជាចំណងស្នេហ៍ថ្មោងថ្មីមួយ ដែលទើបតែរៀបការតាមប្រពៃណីកាលពីប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែចំពោះសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ គឺកាន់តែមានភាពល្អូកល្អើនជាមួយគ្នាខ្លាំងគួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ កន្លងមកមិនថាពួកគេ នៅជាគូដណ្ដឹងនឹងគ្នានៅឡើយ ឬរហូតមកដល់ពួកគេរៀបការរួចហើយនោះទេ យើងក៏នៅសង្កេតឃើញថា តារាស្រីរូបនេះ ឧស្សាហ៍បង្ហាញមុខជាមួយស្វាមី ក្នុងការធ្វើដំណើរកម្សាន្តទៅតាមទីកន្លែងនានាជាញឹកញាប់ ហើយតែងតែបង្ហាញនូវភាពស្និទ្ធស្នាល ក្ដីស្រលាញ់ដ៏ផ្អែមល្ហែម ដាក់គ្នាទៅវិញទៅមកផងដែរ។
ជាក់ស្ដែងដូចជាពេលថ្មីៗនេះ ឈុំ វត្តី រួមជាមួយស្វាមីជាទីស្រាញ់ និងគ្រួសារ បាននាំគ្នាទៅលំហែរនៅខេត្តកំពត ដោយបានផ្ដឹតយកនូវរូបភាពតែពីរនាក់ ឪបថើបគ្នា យ៉ាងស្នឺទ្ធស្នាល គ្រប់កន្លែង គ្រប់ប៉ុស្តិ៍ពិតជាស្វីតខ្លាំងមែនទែន ដែលតាមរយៈរូបថតអស់ទាំងនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន សឹងតែលើសជាតិស្ករជំនួសទៅហើយ បើអ្នកទាំងពីរមានសុភមង្គល ផ្អែមល្ហែមនឹងគ្នាបេះមិនដាច់ដូចស្រមោចរោមស្ករ ខ្លាំងបែបនេះ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖