ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាថៃល្បីៗជាច្រើនរូបបាននាំគ្នាដើរលេងកម្សាន្តលំហែកាយនៅកន្លែងខុសៗយ៉ាងសប្បាយរីករាយ ថែមទាំងបានបង្ហោះរូបជាច្រើនពីដំណើរកម្សាន្តនោះនៅលើបណ្តាញសង្គមផងដែរ។ ចង់ដឹងអត់ថា តើតារាទាំង ១០រូបនោះមានអ្នកណាខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Mark Prin និង Kimberley
កាលពី ៣-៤ថ្ងៃមុននេះ គូស្នេហ៍ដ៏ផ្អែមល្ហែមលោក Mark Prin និងកញ្ញា Kimberley បានដឹកដៃគ្នាដើរលេងលើភ្នំយ៉ាងរ៉ូមែនទិក ព្រមទាំងបង្ហោះរូបភាពជាច្រើនបង្អួតភ្នែកអ្នកគាំទ្រទៀតផង។
២. Bella Ranee
តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា Bella វិញក៏ទៅដើរលេងនៅឯកោះ Krabi ហើយក៏ហួសទៅលេងដល់កោះ Phi Phi ដែលជាកោះមួយមានទេសភាពស្រស់ស្អាតគួរឲ្យគយគន់។
៣. Mewnittha
រីឯ តារាសម្តែងមានសម្រស់ស្អាតកញ្ញា Mewn វិញក៏បានទៅលេងរីហ្ស៊តមួយនៅមាត់សមុទ្រឈ្មោះថា Chiva-Som International កាលពី ៣ថ្ងៃមុន។
៤. Nychaa
សម្រាប់តារាសម្តែងស្រី Nychaa វិញ កាលពី ៣ថ្ងៃមុន នាងជាមួយនិងមិត្តភក្តិក៏បានទៅលេងនៅឯឆ្នេរសមុទ្រមួយកន្លែង ដែលមានទេសភាពស្រស់ស្រាយខ្លាំងមែនទែន អមដោយព្រៃប្រឹក្សាជុំវិញតែម្តង។
៥. Momnochanok
ដោយឡែកកញ្ញា Momnochanok ក៏បានទៅលំហែកាយនៅឯសមុទ្រ Hua Hin ។ មិនតែប៉ុណ្ណោះ ថែមទាំងបានបបួលមិត្តភក្តិស្និទ្ធស្នាលស្រីៗដែលជាតារាសម្តែងល្បីៗមានដូចជា កញ្ញា Buanalinthip, Padpudd, Jpreem និង Tussaneeya៕