ថៃ៖ កាលពីមុនធ្លាប់តែឃើញតារាស្រីៗទាំង ៩រូបនេះ ដើរតួសម្តែងក្នុងរឿងភាគផ្សេងៗ ប៉ុន្តែមិននឹកស្មានថាតារាស្រីទាំងនេះមានសមត្ថភាពខ្ពស់ ក្លាយខ្លួនជាផលិតករដ៏មានទេពកោសល្យសោះ។ ចង់ដឹងអត់ថា តារាសម្តែងស្រីទាំង ៩រូបនោះជាអ្នកណាខ្លះ?
១. Anne Thongprasom
អ្នកនាង Anne Thongprasom បានចាប់ផ្តើមអាជីព ជាផលិតករតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ខ្សែភាពយន្តភាគដំបូង ដែលនាងផលិតគឺរឿង "Punya Chon Kon Krua" សម្តែងដោយលោក Mark Prin និងកញ្ញា Kimmy Kimberley Anne Woltemas។
២. Jooy Warattaya
សម្រាប់តារាសម្តែងស្រី Jooy Warattaya ជាផលិតករក្នុងរឿង “You’re My Heartbeat” ដែលជារឿងដំបូងបង្អស់សម្រាប់នាង។ រឿងនេះផងដែរ ក៏មានការចូលរួមសម្តែងដោយ Dj Push និងកញ្ញា Mai Davika។ គួរបញ្ជាក់ផងដែរថា រឿងភាគនេះនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PPTV។
៣. Cheer Thikumporn
តារាសម្តែងស្រីរូបនេះវិញ គ្រោងនឹងផលិតរឿងដំបូង ដែលមានចំណងជើងថា "Krasue Lam Sing" សម្រាប់ប៉ុស្តិ៍លេខ៨។ ហើយនៅក្នុងរឿងនេះផងដែរ នាងគឺជាតួឯកស្រី ឯលោក Indy Intad គឺជាតួឯកប្រុស។
៤. May Fuangarom
ចំណែកតារាសម្តែងស្រីមានសម្រស់ស្រស់ស្អាត May Fuangarom ក៏ជាផលិតករប្រចាំប៉ុស្តិ៍លេខ៨ អស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ហើយនៅក្នុងឆ្នាំនេះ នាងក៏បានធ្វើការជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ លេខ៣ ជាលើកដំបូងនៅក្នុងរឿង “Plerng Payu”។ គួរបញ្ជាក់ផងដែរថា លោក Great Warintorn និងកញ្ញា Ice Preechaya គឺជាតួឯកប្រុសស្រីនៅក្នុងរឿងនេះ។
៥. Ae Isariya
រីឯតារាសម្តែងស្រី Ae Isariya ក៏ធ្លាប់ជាផលិតករមួយរូបនៅក្នុងប៉ុស្តិ៍លេខ៨ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។
៦. Ning Panita
តារាសម្តែង Ning Panita បានក្លាយជាផលិតកររបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយសម្រាប់ឆ្នាំនេះវិញ នាងបានផលិតរឿងមួយដែលមានចំណងជើងថា “So Wayree” ដែលសម្តែងដោយលោក Kem Hussawee និងកញ្ញា Mookda Narinrak។
៧. Aom Phiyada
ដោយឡែក Aom Phiyada ក៏ជាផលិតករនៅក្នុងទូរទស្សន៍ប៉ុស្តិ៍ ONE 31 អស់ពេលជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះថ្មីៗនេះ អ្នកនាងក៏ជាផលិតករនៅក្នុងប៉ុស្តិ៍លេខ៣ ផងដែរ។ សម្រាប់រឿងភាគដែលជាស្នាដៃផលិតរបស់អ្នកនាងក្នុងប៉ុស្តិ៍លេខ៣ គឺមានចំណងជើងថា “Kaen Ruk Salub Chata” សម្តែងដោយលោក Alek Teeradetch, Namtarn Pichukkana, Bua Nalinthip, និង Kratingg Khunnarong។
៨. Donut Manatsanun
ចំណែកឯ អ្នកនាង Donut Manatsanun គឺជាផលិតករប្រចាំប៉ុស្តិ៍លេខ៣។ ថ្មីៗនេះនាងកំពុងផលិតរឿងភាគថ្មីគឺរឿង “Pruesapa Thunwa Ruk Tae Kae Kerd Korn”។ ហើយតួសម្តែងនៅក្នុងរឿងនេះមានដូចជា Yam Matira, Ryu Vachirawich, Shahkrit Yamnam, និង Tanin Manoonsil។
៩. Noi Bussakorn
ដោយឡែក អ្នកនាង Noi Bussakorn គឺជាភរិយារបស់លោក Ken Theeradeth។ សព្វថ្ងៃអ្នកនាង គឺជាផលិតករមួយរូបផងដែរនៅក្នុងប៉ុស្តិ៍លេខ៣។ ហើយរឿងដែលនាងកំពុងផលិតគឺមានចំណងជើងថា “Duang Tah Tee Sarm” ដែលមានលោក James Ma និងកញ្ញា Mew Nittha ជាតួឯកប្រុសស្រី៕