ខេត្តព្រះសីហនុ៖ អាចនិយាយបានថា នាពេលរដូវវស្សានេះ ជាខែដែលសម្បូរទៅដោយភ្លៀងធ្លាក់ជោគជាំ ជាពិសេស នៅតាមតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជាអាចនឹងមានការជន់លេច និងមានខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាត ប៉ះពាល់ដល់ការធ្វើដំណើរជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព័ត៌មានឲ្យដឹងថា ប្រទេសកម្ពុជាអាចនឹងរងនៅឥទ្ធិពលព្យុះប្រភេទ ស៊ីនឡាគូ ដែលនាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០នេះ។
ជាក់ស្ដែង វេលាថ្ងៃត្រង់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២០ មុនេះ នៅក្នុងខេត្តព្រះសីហនុ នៅតំបន់ឆ្នេរអូរឈើទាល មានធ្លាក់ភ្លៀង និងមានខ្យល់កន្តាក់យ៉ាងខ្លាំង បណ្ដាលឲ្យទឹករលកុកមកយ៉ាងខ្លាំងទៀតផង។ អ្វីដេលយើហសង្កេតឃើញនោះ ខណៈពេលមានខ្យល់កន្ត្រាក់ ក៏បានធ្វើឲ្យបាក់នៅដើមឈើ និងមានតូបមួយចំនួនត្រូវដួលរលំផងដែរ។
គួរបញ្ចាក់ផងដែរថា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៥ ខែ សីហានេះ អាចនឹងមានខ្យល់កន្ត្រាក់ថ្មីមានឈ្មោះ ស៊ីនឡាគូផងដែរ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តា យកចិត្តទុកដាក់ទៅលើសុវត្ថិភាព និងសុខភាពឲ្យបានល្អ៕
ប្រភពរូបភាព៖ សង្គមបែតង
សូមទស្សនារូបភាពខាងក្រោម៖


