ពលរដ្ឋមួយក្រុមនៅប្រទេសម៉ាឡេសុី ត្រូវផាកពិន័យទឹកប្រាក់ខ្ទង់រយដុល្លារអាមេរិក ព្រោះតែមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា

//s4.kh1.co/af/af85884564f39e017d6328ef3f828b0a341a6051.jpg
សង្គម

 ០២-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរតំបន់ បានស្ទាក់ចាប់ពលរដ្ឋមួយក្រុម មានគ្នីគ្នាចំនួន២០នាក់ ដែលមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណាឡើយ

ម៉ាឡេសុី៖ ចាប់ពីថ្ងៃទី១ ខែសីហាម្សិលមិញនេះតទៅ ប្រទេសម៉ាឡេសុី បានចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលចេញដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាវេលាម៉ោង១:៥០នាទីរំលងអាធ្រាត្រថ្ងៃទី១ ខែសីហា អាជ្ញាធរតំបន់ បានស្ទាក់ចាប់ពលរដ្ឋមួយក្រុម មានគ្នីគ្នាចំនួន២០នាក់ ដែលមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណាឡើយ។ ហើយពួកគេទាំងនោះ ត្រូវផាកពិន័យជាទឹកប្រាក់ចំនួន១,០០០រីងហ្គីតក្នុងម្នាក់ (ប្រមាណ២៣៥ដុល្លារអាមេរិក)។

យ៉ាងណាមិញ ពលរដ្ឋមួយក្រុមខាងលើនេះ មិនត្រឹមតែមិនពាក់ម៉ាស់ឡើយ ពួកគេថែមទាំងល្មើសនឹងច្បាប់គម្លាតសង្គមផងដែរ។ ជុំវិញការផាកពិន័យនេះ ត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុរស និងចៀសវាងពីការផ្ទុះឡើងលើកទីពីរនៃវីរុសក្នុងប្រទេសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T