មេផ្ទះដែលជាអ្នករៀបចំអាហារសម្រាប់គ្រួសារ ពិតជាធ្លាប់ធ្វើម្ហូបដែលយកខ្លាញ់នៅសេសសល់ពីធ្វើលើកមុនៗ មកធ្វើបន្តទៀតរហូតដល់អស់។ ការធ្វើបែបនេះ ព្រោះចង់សន្សំសំចៃការចំណាយក្នុងគ្រួសារ តែការរិះថាំបែបនេះត្រូវលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានប្រាប់ថា នាំគ្រោះថ្នាក់ចំពោះសុខភាពទៅវិញទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោ កបន្តថាអ្នកខ្លះប្រើខ្លាញ់ដែលសេសសល់ពីចៀន បំពង យកទៅធ្វើអាហារទៀត ហើយបើនៅសេសសល់បន្តទៀត ក៏បន្តទុកទៅថ្ងៃក្រោយ ព្រោះគិតថាធ្វើបែបនេះចំណេញ។ តែជាតិប្រេងចាស់ បូករួមនឹងកម្ទេចកំទីសាច់ អាចប្រតិកម្មជាមួយខ្ទះ ឬឆ្នាំងដែកយប់ថ្ងៃៗ នឹងបង្កទៅជាសារធាតុពុល ដែលធ្វើឲ្យយើងបរិភោគទៅ កើតជាជំងឺផ្សេងៗ ដូចជាមហារីកពោះវៀន មហារីកថ្លើម និងបញ្ហាប្រព័ន្ធរំលាយអាហារ។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបន្ថែមទៀតថា ប្រេងពុះច្រើនម៉ោង និងច្រើនសាចុះឡើងៗ ធ្វើឲ្យកើនបរិមាណជាតិខ្លាញ់បំប្លែង (trans) ហើយពេលញ៉ាំយូរៗទៅ នាំឲ្យមានជំងឺបេះដូង ដូចជាស្ទះសរសៃឈាមបេះដូង ខ្លាញ់រុំបេះដូងជាដើម។
ក្រៅពីជំងឺមហារីក និងបេះដូង ការយកប្រេង ឬខ្លាញ់ដដែលៗទៅចៀន និងបំពងអាហារ នៅបង្កើនកូឡេស្តេរ៉លខ្ពស់ ហើយវាក៏បង្កទៅជាវិលមុខ ឈឺក្បាល ក្អួត ចង្អោរ ឈឺពោះ ពិបាកដង្ហើម ចង្វាក់បេះដូងលោតយឺត សម្ពាធឈាមឡើងខ្ពស់ នេះជាអាការៈដែលយើងអាចជួបភ្លាមៗ។
ជាចុងក្រោយលោកបន្ថែមថា ប្រេងទោះផលិតចេញពីរុក្ខជាតិក៏ដោយ នៅពេលដែលវាត្រូវដុតកម្ដៅសីតុណ្ហភាពលើសពី ១៨០ អង្សាសេ វីតាមីន និងសារធាតុចិញ្ចឹមត្រូវបំផ្លាញ ថែមទាំងមានប្រតិកម្មគីមី អុកស៊ីតកម្មកើនឡើង ដែលនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពយើង។ ដូចនេះខ្លាញ់ ឬប្រេងដែលប្រើរួចម្ដងហើយនោះ គួរតែបោះចោលទៅព្រោះវាមិនល្អឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet