កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣១ ខែកក្កដា នៅក្នុងគេហទំព័រ Naver បានរាយការណ៍ថា តារាសម្តែងស្រី Song Hye Kyo និងតារាសម្តែង Hyun Bin បានបង្កាត់ភ្លើងស្នេហ៍ចាស់ ថែមទាំងរស់នៅជាមួយគ្នាទៀតផង ដែលព័ត៌មាននេះដែរ បានសាយភាយ និងផ្សព្វផ្សាយ លើសារព័ត៌មានប្រទេសចិនជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាក៏ដោយ អ្នកតំណាងតារាសម្តែងប្រុស ស្រី នៅក្នុងជួរមុខ ក្នុងឧស្សាហកម្មវិស័យខ្សែរភាគយន្ត រូបនេះ បានច្រានចោល និងបដិសេធថា ហេតុអ្វីយើងត្រូវប្រកាសជាផ្លូវការ ពីព្រោះព័ត៌មាននេះ មិនសមនឹងលើកមកនិយាយទាល់តែសោះ។
លើសពីនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកូរ៉េ តារាសម្តែងស្រីរូបនេះ បាននិយាយថា ព័ត៌មាននៃការពួកគេបានណាត់ជួបគ្នា គឺមិនពិតសូម្បីតែបន្តិច បច្ចុប្បន្ននេះនាងផ្តោតលើការងារ ដើម្បីសាងស្នាដៃថ្មីៗ ដោយមិនយកចិត្តទុកដាក់លើស្នេហា។
គួររម្លឹកផងដែរថា កាលពីមុន Hyun Bin និង Song Hye Kyo បានណាត់ជួបគ្នាបន្ទាប់ពីបាន រួមសម្តែងជាមួយគ្នា នៅក្នុងរឿង «Worlds Within» កាលឆ្នាំ២០០៨ ។ ទំនាក់ទំនងរបស់ពួកគេមានរយៈពេលពីរឆ្នាំ បន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយជាសាធារណៈប៉ុន្តែ ពួកគេបានប្រកាសពីការបញ្ចប់ទំនាក់ទំនងរបស់ពួកគេ ត្រឹមតែមួយថ្ងៃមុនពេលដែលតារាសម្តែងប្រុស Hyun Bin ចូលរួមបម្រើជួរកងទ័ព៕
សូមទស្សនារូបខាងក្រោម៖



