ទើបតែទិញមកសោះឥឡូវ Barca ត្រៀមលក់ Braithwaite ចេញវិញដោយមានក្លិប២នៅ Premier League កំពុងចង់បាន

//s5.kh1.co/d3/d328ab98220f800a59ac07b4f77ed1000c252014.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ទើបតែទិញមកសោះឥឡូវ Barca ត្រៀមលក់ Braithwaite ចេញវិញដោយមានក្លិប Everton និង West Ham កំពុងចង់បាន

បរទេស៖ ក្លិបនៅ Premier League ពីរគឺ Everton និង West Ham ត្រូវបានគេរាយកាណ៍មកថាកំពុងតែប្រជែងគ្នាក្នុងការចរចាទិញកីឡាករ Martin Braithwaite ពីក្លិបអ្នកមានបុណ្យ Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Martin Braithwaite
  កីឡាករ Martin Braithwaite

តាមពិតទៅកីឡាករវ័យ២៩ឆ្នាំរូបនេះទើបតែផ្លាស់ពីក្លិប Leganes មករួមជាមួយ Barca នៅខែកុម្ភៈនេះប៉ុណ្ណោះនៅក្នុងតម្លៃខ្លួន១៥លានផោន​ (ឬប្រមាណ២០លានដុល្លារ)។ កីឡាកររូបនេះបង្ហាញខ្លួនឲ្យ Barca បាន១១ប្រកួតដោយរកបានតែមួយគ្រាប់គត់។

  កីឡាករ Martin Braithwaite ពេលនៅលេងឲ្យ Leganes
  កីឡាករ Martin Braithwaite ពេលនៅលេងឲ្យ Leganes

បើយោងតាមកាសែត Mundo Deportivo បានឲ្យដឹងថាក្លិបជើងឯករង La Liga មួយនេះគ្រោងនឹងដាក់លក់ Braithwaite ក្នុងតម្លៃ ១៦លានផោន (ឬ២១លានដុល្លារ) នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ក្នុងនោះដែរក្លិប Everton និង West Ham កំពុងតែធ្វើការចរចាដើម្បីនាំយកកីឡាកររូបនេះមកលេងនៅ Premier League វិញ។ គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់លេងនៅក្នុងលីគកំពូល Premier League ពីមុនមកផងដែរ ពោលគឺលេងឲ្យក្លិប Middlesbrough នៅក្នុងរដូវកាល២០១៧-២០១៨៕

  កីឡាករ Martin Braithwaite ពេលនៅលេងឲ្យ Middlesbrough
  កីឡាករ Martin Braithwaite ពេលនៅលេងឲ្យ Middlesbrough

ប្រភព talksport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T