អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema បានទទួលពានរង្វាន់ជាកីឡាករ ឆ្នើមប្រចាំក្លិប Real Madrid នៅក្របខណ្ឌ La Liga រដូវកាលនេះ (Mahou's Jugador Cinco Estrellas Award)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជើងសុតសញ្ជាតិបារាំងរកបាន២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុមបញ្ចប់ទីបាន៨ដង សម្រាប់ក្រុម Real Madrid រដូវកាលនេះ ជាពិសេសបានជួយក្រុមលើកពាន La Liga រដូវកាល២០១៩/២០ ថែមទៀតផង។

យ៉ាងណាមិញ ក្រោយឈ្នះពាន La Liga គោលដៅបន្ទាប់របស់ Benzema គឺផ្ដួលក្រុមមេឃខៀវ Manchester City នៅក្របខណ្ឌ Champions League វគ្គ១៦ក្រុមជើងទី២។
Benzema បាននិយាយលម្អិតយ៉ាងដូច្នេះថា៖
ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបានឈ្នះពានរង្វាន់នេះ វាពិតជាសំខាន់សម្រាប់ខ្ញុំ ព្រោះវាបានមកពីអ្នកគាំទ្រ។ ហើយពាននេះ ធ្វើឲ្យខ្ញុំស្រែកឃ្លាន ក្នុងការសម្រេចរឿងអ្វីៗផ្សេងទៀតលើទីលាន។ ការឈ្នះពានលីគជារឿងមួយដ៏ពិសេស ហើយក៏លំបាកណាស់ដែរ ប៉ុន្តែពួកយើងពិតជាធ្វើបានល្អ។ ហើយឥលូវជាពេលវេលាដែលត្រូវផ្ដោតទៅលើការងារបន្ទាប់ អ្វីដែលត្រូវបន្តពីការឈ្នះពានលីគ គឺការផ្ដួល Man City ( Champions League) ហើយវាពិតជាសំខាន់ណាស់។

គួររម្លឹកផងដែរថា កាលពីប្រកួតជើងទី១ វគ្គ១៦ព្រឹត្តិការណ៍ Champions League ក្រុម Real Madrid បានចាញ់ក្រុម Man City ក្នុងដី១-០ ខណៈជើងទី២ ប្រព្រឹត្តិទៅនៅកីឡដ្ឋាន Etihad នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ខាងមុខ៕

ប្រភព៖ AF