ប្រេស៊ីល៖ ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកស្រី Michelle Bolsonaro បានធ្វើតេស្ដវិជ្ជមានចំពោះជំងឺកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ត្រីទីមួយនៃប្រទេសប្រេស៊ីលមានសុខភាពល្អនៅឡើយ ហើយនឹងអនុវត្តតាមរាល់ពិធីសារដែលបានបង្កើតឡើង។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា ស្ត្រីទីមួយកំពុងត្រូវបានអមដំណើរ ដោយក្រុមគ្រូពេទ្យនៃគណៈប្រធាននៃសាធារណរដ្ឋ។ លោកស្រី Michelle Bolsonaro ត្រូវបានគេឃើញជាលើកចុងក្រោយជាសាធារណៈ នៅរសៀលថ្ងៃពុធ នៅពេលដែលបានចូលរួមព្រឹត្តិការណ៍ផ្លូវការមួយ នៅរដ្ឋធានី Brasilia ជាមួយស្វាមីរបស់គាត់។
គួររម្លឹកផងដែរថា លោកប្រធានាធិបតី Jair Bolsonaro បានធ្វើតេស្ដវិជ្ជមានចំពោះជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែកក្កដា៕