តៃវ៉ាន់៖ កាលពីមួយរយៈកន្លងទៅនេះ តារាស្រីល្បីឈ្មោះ Ruby Lin ហៅ ព្រះនាងចៀវៃ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន ធ្វើការរិះគន់ទៅលើរូបនាង ក្រោយពេលដែលបែកធ្លាយរូបភាព ខណៈពេលដែលនាងបានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយបុរសដទៃទៀត បើទោះជាមានវត្តមានស្វាមីនាង នៅទីនោះក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងហេតុការណ៍បែបនេះ បានធ្វើឲ្យមនុស្សជាច្រើន ថែមទាំងមានការសង្ស័យពីទំនាក់ទំនងប្ដីប្រពន្ធរបស់នាងនិងស្វាមី ដែលកំពុងតែបង្ហាញពីភាពមិនប្រក្រតីនៅក្នុងជីវិតគ្រួសារផងដែរ។ ប៉ុន្តែថ្មីៗនេះ យោងតាមសារព័ត៌មានមួយ ក៏បានបង្ហាញ និងចែករំលែក រូបភាព នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់តារាស្រីរូបនេះ ជាមួយនឹងស្វាមី ដោយនៅក្នុងនោះ អ្នកទាំងពីរ បានទៅលេងផ្សាររាត្រីជាមួយគ្នា ដោយកាន់ដៃគ្នាយ៉ាងស្អិតរមួត ដែលអាចនិយាយបានថា ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ នៅតែមានចំពោះគ្នា គ្មានភាពប្រែប្រួលឡើយ។
ម៉្យាងវិញទៀត ចំពោះពេលវេលាដ៏រ៉ូមែនទិកបែបនេះ ក៏បានធ្វើឲ្យការរិះគន់ និងពាក្យចចាមអារ៉ាម ចំពោះអ្នកទាំងពីរ មានភាពស្ងប់ស្ងាត់ ហើយបណ្ដាអ្នកទាំងគាំទ្ររបស់នាងផ្ទាល់ គឺកាន់តែសប្បាយរីករាយ ដោយបានឃើញពីភាពសេចក្ដីសុខ នៅក្នុងគ្រួសារបស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖