ភ្នំពេញ៖ បច្ចុប្បន្ន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅតែអាចឈរជើងលើវិស័យសិល្បៈផ្នែកចម្រៀងលំដាប់ជួរមុខ ដែលមានអ្នកគាំទ្រច្រើន មិនចាញ់ពេលមុនៗឡើយ បើទោះបី ពេលនេះ លោកមានភរិយា និងកូនប្រុស ៣នាក់រួចក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះពាល់យប្រជាប្រិយភាព លើអាជីពជាតារាចម្រៀងដែរ មានតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញជាងមុនថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកទៅមើលជិវិតឯកជនរបស់លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារវិញ តារាចម្រៀងរូបនេះ តែងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើននាក់ ច្រណែននឹងជីវិតរស់នៅប្រចាំថ្ងៃជាមួយ ភិយា និងកូនៗលោកជានិច្ច។ ជាការពិតណាស់ បើគិតពីចំណងស្នេហាប្ដីប្រពន្ធរបស់តារាប្រុសរូបនេះវិញ មានរយៈពេលជាង ២៣ឆ្នាំហើយ តែលោកអាចរក្សាភាពរឹងមាំ និងនៅតែយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅជូនគ្រួសារគ្មានពេលចន្លោះឡើយ បើទោះបីរវល់ជាមួយការងារយ៉ាងណាក្ដី។
ម្យ៉ាងវិញទៀត ថ្មីៗនេះ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា បានធ្វើឲ្យហ្វេនៗជាច្រើននាក់ រំភើបនឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរសាជាថ្មីផងដែរ។ ដោយភរិយាយតារាចម្រៀងរូបនេះ បានបង្ហោះវីដេអូ ពីសកម្មភាពខ្លួនជាមួយស្វាមី ដោយបង្ហាញអារម្មណ៍រំភើប ដែលបានសា្វមី ទិញកាដូ ជាកាបូបម៉ាកល្បីជូនខ្លួននោះ។ ក្នុងវីដេអូនោះផងដែរ ភរិយាតារាប្រុសរូបនេះ បានស្ទុះទៅអោបថើបស្វាមីពេញទំហឹង ដោយក្ដីរំភើបពេលឃើញស្វាមីទិញកាដូដែលខ្លួនពេញចិត្ត៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖