ថៃ៖ ជាការពិតណាស់ ទំនាក់ទំនងស្នេហាថ្មីរវាង តារាសម្ដែងស្រី Taew Natapohn និងកម្លោះហាយសូ Pranai Phornprapha គឺជាគូស្នេហ៍ថ្មីថ្មោង ដែលគ្រប់គ្នាកំពុងតាមដានខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានបែកបាក់គ្នាជាមួយ Ton អស់រយៈពេលជាច្រើនខែកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បន្ទាប់ពីបានបើកចំហររឿងមានស្នេហាថ្មីនេះ ឲ្យអ្នកគាំទ្របានដឹងឮរួចមក យើងឃើញថា សង្សារថ្មីរបស់តារាស្រីរូបនេះ កាន់តែបង្ហាញមុខនៅក្នុងកម្មវិធីរបស់ Taew ច្រើនដងដែរ ដូចជាកាលពីពេលបុណ្យសពប៉ារបស់នាង គេក៏ឃើញកម្លោះហាយសូរូបនេះ មានវត្តមាននៅក្នុងនោះដែរ។
អ្វីដែលពិសេស កាលពីយប់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ក្រុម Furby Gang ដែលមានដូចជា Mint Chalida Maew Nitha Toey Jarinporn ក៏បាននាំស្វាមី និងគូស្នេហ៍រៀងៗខ្លួនទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតរបស់ Matt Peranee នៅលើដំបូលអាគារ ញ៊ាំអាហារពេលល្ងាចជាមួយគ្នា យ៉ាងរីករាយ។ ហើយក្នុងនោះ Taew ក៏បានបណ្ដើរសង្សារហាយសូរបស់នាង ទៅក្នុងកម្មវិធីជួបជុំមិត្តភក្ដិជាលើកទីមួយផងដែរ ដែលនេះអាចបង្ហាញបានយ៉ាងច្បាស់ថា ពួកគេពិតជាមានទំនាក់ទំនងច្បាស់លាស់ជាមួយគ្នាហើយ។
យ៉ាងណាមិញ តាមរយៈរូបភាពនៃក្រុម Furby Gang សុទ្ធតែមានគូគ្រប់គ្នា លើកលែងតែ Toey ម្នាក់ប៉ុណ្ណោះ ដែលគ្មានគូទៅជាមួយ ប៉ុន្តែទោះយ៉ាងណា ក្រុមមិត្តភក្ដិល្អមួយនេះ អាចបង្កើតបរិយាកាសសប្បាយជាមួយគ្នា យ៉ាងរីករាយធ្វើឲ្យអ្នកគាំទ្រតារាស្រីទាំង ៥នាក់នេះ លាន់មាត់សរសើរអំពី មិត្តភាពដ៏យូរអង្វែងរបស់ពួកគេជាច្រើនផងដែរ៕
ទស្សនារូបភាពខាងក្រោម៖