ផ្ទុះការចាប់អារម្មណ៍ លោកយាយម្នាក់នេះ ជាប់ឈ្មោះជាអាកាសយានិក វ័យ៩៩ឆ្នាំដំបូងបង្អស់

//s5.kh1.co/2f/2ff867c832c28e3e02b10b5f6f08d54352b27a62.jpg
សង្គម

 ២៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកយាយចំណាស់ម្នាក់ បានជាប់ឈ្មោះជាអាកាសយានិកដំបូងបង្អស់ដែលអាយុច្រើនជាងគេបង្អស់ក្នុងពិភពលោក ដែលបង្កការចាប់អារម្មណ៍ដល់អ្នកដំណើរយ៉ាងខ្លាំងនិង​ សារព័ត័មានធំៗជាច្រើនយ៉ាងខ្លាំង។

កាលីហ្វញ៉ា៖ យោងតាមសារព័ត៍មានបរទេសមួយ បានផ្សាយថា ថ្មីៗនេះ មានលោកយាយចំណាស់ម្នាក់ឈ្មោះថា Robina Asti បានជាប់ឈ្មោះជាអាកាសយានិកដំបូងបង្អស់ ដែលអាយុច្រើនជាងគេបង្អស់ក្នុងពិភពលោក ដែលបង្កការចាប់អារម្មណ៍ដល់អ្នកដំណើរយ៉ាងខ្លាំងនិង​ សារព័ត័មានធំៗជាច្រើន បាននាំគ្នាចុះផ្សាយព្រោងព្រាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោកយាយអាកាសយានិកម្នាក់នេះ មានអាយុ៩៩ឆ្នាំទៅហើយ ប៉ុន្តែមានកាយសម្បទាមាំមួនរាំងមាំ អារម្មណ៍ក៏មិនតក់ស្លុត ដែលអាចបើកបរយន្តបានយ៉ាងស្ទាត់ជំនាញ មិនចាញ់អាកាសយានិក ក្មេងកម្លោះប៉ុន្មាននោះទេ រិតតែពិសេសជាងនេះទៅទៀត សៀវភៅកំណត់​ត្រា​ពិភព​លោក Guiness ក៏បានចុះឈ្មោះលោកយាយជាអាកាសយានិកដែលអាយុច្រើនជាងគេបង្អស់ នៅលើពិភពលោកផងដែរ។

ក្នុងនោះដែរ លោកយាយបានបញ្ចប់ការសិក្សាផ្នែកអាកាសយានិករួចមក គាត់ក៏បានបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗដែរដោយមានអត្ថន័យដូចខាងក្រោម៖

ខ្ញុំចូលចិត្តឲ្យមនុស្សស្គាល់និង ទទួលបាននូវបទពិសោធន៍ហោះចេញពីលើផែនដីនេះ

Robina Asti

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏ស្ញើចសរសើរដល់លោកយាយ ដែលមានភាពក្លាហាននិង សេចក្តីតស៊ូដែលអាចសម្រេចក្តីស្រមៃក្លាយជាអាកាសយានិក ដែលអាយុរបស់គាត់ គឺជាវ័យដែលត្រូវសម្រាកទៅហើយ ក្នុងនោះដែរមានមតិមួយចំនួនបាននិយាយថា ចំពោះអ្នកភ្ញៀវទេសចរណ៍ដែលត្រូវរួមដំណើរជាមួយ លោកយាយមិនដឹងជាអារម្មណ៍ភ័យអររំភើបញាប់ញ័រ យ៉ាងណានោះទេ៕

សូមចូលមើលរូបភាពខាងក្រោម៖

លោកយាយRobina Asti
លោកយាយRobina Asti
លោកយាយRobina Asti
លោកយាយRobina Asti
លោកយាយRobina Asti កំពុងបើកបរ
លោកយាយRobina Asti កំពុងបើកបរ
លោកយាយ Robina Asti 
លោកយាយ Robina Asti 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T