ភ្នំពេញ៖ កំពូលតារាចម្រៀងសម្លេងផ្អែមស្រទន់ អ្នកនាង សុគន្ធ និសា នាងជាតារាចម្រៀងស្រីឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនាងនៅតែមានការគាំទ្រ និងទទួលបានប្រជាប្រិយភាពដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ពេលនេះ អ្នកនាង សុគន្ធ និសា ក៏បានរៀបការកសាងគ្រួសារយ៉ាងមានក្ដីសុខផងដែរ តែបើងាកទៅមើលរូបសម្ផស្សនាងនាពេលនេះវិញ ឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ក្មេងជាងវ័យ ហាក់បីជាមិនប្រែប្រួលទៅតាមវ័យទាល់តែសោះ បើទោះបី វ័យកាន់តែជ្រេក៏ដោយ។ ជាពិសេស ស្បែកនៅតែចាំ ហើយមុខមាត់ក៏នៅតែសម្រស់ស្អាតផូរផង់មិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ។
តួយ៉ាង មួយរយៈចុងក្រោយនេះ អ្នកនាង សុគន្ធ និសា កាន់តែលេងស្ទាយ៍តុបតែងខ្លួនបែបឃ្យូតៗ និងស៊ីវិល័យមើលទៅពិតជាទាក់ទាញខ្លាំងតែម្ដង។ ដោយឡែក ងាកមកមើលរូបភាពថ្មី ដែលតារាស្រីរូបនេះ បានបង្ហោះមុននេះបន្តិច ឃើញថា នាងបានស្លៀកសម្លៀកបំពាក់ហាត់ប្រាណនៅផ្ទះធម្មតា និងមិនមានការផាត់មុខក៏មើលទៅតារាចម្រៀងស្រីរូបនេះ នៅតែស្រស់សោភា មិនស្លក់សម្បីតែបន្តិចឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖