ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ មានរឿងហេតុគួរឲ្យរន្ធត់ចិត្តមួយ ដោយមានបំណែកស៊ីម៉ងត៍មួយដុំទម្ងន់ប្រមាណជាង១០គីឡូ បានធ្លាក់មកចំរថយន្ត Prius របស់បុគ្គលិកហាងវ៉ែនតា រហូតធ្លុះចូលក្នុង តែសំណាងល្អ មិនមានមនុស្សរបួស ឬមានបញ្ហាអ្វីនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះហេតុការណ៍នេះ បានកើតឡើង នៅចំណុចមុខហាង វ៉ែនតា EYEHUT ស្ថិតនៅលើផ្លូវកម្ពុជាក្រោម ស្តុប BS កែងនិងផ្លូវព្រះមុន្នីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ក្នុងនោះស្ត្រីម្នាក់ដែលម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា ចតរថយន្តរបស់ខ្លួន ដូចរាល់ដង តែនៅម៉ោង៥ល្ងាច ស្រាប់តែមានបំណែកស៊ីម៉ងត៍បាន ដាច់បាក់ធ្លាក់មកពីជាន់ទី៣ នៃអគារកំពស់៥ជាន់ លឺសូរខ្លាំង ធ្វើឲ្យរូបនាង ជាម្ចាស់រថយន្ត រួមទាំងអ្នកដំណើរនៅជិតនោះ មានការតក់ស្លុតយ៉ាងខ្លាំង។
បញ្ហានេះទៀតសោត ខាងម្ចាស់ផ្ទះ ក៏បានដោះស្រាយ និងចេញថ្លៃសង លើការខូចខាតរថយន្ត ហើយគួររំលឹកផងដែរថា សាលារាជធានី ភ្នំពេញ កន្លងមក ក៏ធ្លាប់ចេញសេចក្តីប្រកាស ឲ្យអ្នករស់នៅទីតាំងនោះ ជួសជុលអគារចាស់ទ្រុឌទ្រោមនេះ៕



