តៃវ៉ាន់៖ ពិតជាមិនគួរឲ្យជឿទាល់តែសោះ ដែលសារព័ត៍មានមួយរបស់ចិនតៃវ៉ាន់ បានចុះផ្សាយថា ហាងលក់សម្លៀកបំពាក់អនឡាញរបស់តារាចម្រៀងនិង សម្តែង Show Luo បានរីកចម្រើនមួយកម្រិត ដោយអាចរកបានចំណូលច្រើនជាងមុន២០ភាគរយ ក្រោយពីតារាប្រុសរូបនេះ ចែកផ្លូវជាមួយមិត្ត Grace Chow រួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅពេលថ្មីៗនេះ រាសីតារាប្រុសរូបនេះ បានឡើងខ្ពស់ត្រដែតស្រឺតៗ ដោយហាងលក់សម្លៀកបំពាក់នៅក្នុងអុីនធើណែតមានអ្នកជាវច្រើនជាងមុន រហូតដល់២០ភាគរយ ដោយគ្រាន់តែបែកពីមិត្តស្រីប៉ុណ្ណោះ រយៈពេលប៉ុន្មានខែចុងក្រោយមកនេះ Show Luo បានខាតបង់ប្រាក់ចំណូលមិនតិចនោះទេ ដោយសារតែផ្ទុះរឿងអាស្រូវផ្ទួនៗនាពេលកន្លងមកនេះ។
ក្រោយពីមានរឿងដូច្នេះកើតឡើងមក អ្នកគ្រប់គ្រងរបស់របស់តារាប្រុសរូបនេះ ក៏មិននឹកស្មានថា មានរឿងដូច្នេះកើតឡើងដែរ ដោយប្រហែលជាក្នុងកំឡុងពេល កូវីដ១៩កំពុងតែវាយលុកខ្លាំង មនុស្សភាគច្រើនគេមិនចង់ចេញក្រៅផ្ទះក៏ចង់អុីវ៉ាន់តាមអនឡាញច្រើនជាងមុន ផងក៏មិនដឹង ។
គួររម្លឹកដែរថា ទំនាក់ស្នេហារបស់ Show Luo និង Grace Chow បានបែកបាក់គ្នាក្នុងខែមេសា ឆ្នាំ២០២០ ក្រោយពីបានទាក់ទងគ្នាអស់រយៈពេល៩ឆ្នាំរួចមក៕
សូមចូលមើលរូបភាពខាងក្រោម៖